ជីវិតកម្សាន្ដ
អ្នកសិល្បៈបង្ហាញការអាសូរដល់អ្នកនាង សួន ចន្ថា ដែលបាត់បង់ស្វាមី ត្បិតពុះពារច្រើនឆ្នាំដើម្បីរកប្រាក់ព្យាបាល
សិល្បករ-សិល្បការិនីចាស់ក្មេងជាច្រើនបានសម្តែងក្តីរន្ធត់ចិត្ត បន្ទាប់ពីទទួលដំណឹងនៃមរណភាពស្វាមីរបស់តារាចម្រៀងជើងចាស់អ្នកស្រី សួន ចន្ថា កាលពីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញ។
តាមរយ:ដំណឹងមរណទុក្ខដ៏ក្រៀមក្រំនិងសោកសៅនេះដែរ សិល្បករសិល្បការិនីជាច្រើនបានបង្ហាញការចូលរួមរំលែកទុក្ខដ៏សោកសៅជាមួយក្រុមគ្រួសាររបស់តារាចម្រៀងអ្នកស្រី សួន ចន្ថា និងអាណិតអាសូរពេកក្រៃចំពោះតារចម្រៀងជើងចាស់រូបនេះ ដែលជាង ១២ឆ្នាំ ចាប់តាំងពីស្វាមីធ្លាក់ខ្លួនឈឺមក តែងពុះពារដើម្បីគ្រួសារតែម្នាក់ឯង។

ទន្ទឹមនឹងការចាកចេញគ្មានថ្ងៃត្រឡប់របស់ស្វាមី ក្នុងនាមជាឧត្តមភរិយា បានត្រឹមពោលពាក្យយ៉ាងខ្លីទៅកាន់សពស្វាមីថា បងហត់នឿយពេកហើយ ដល់ពេលបងសម្រាក់ហើយ ។
តួយ៉ាងជាង ១០ឆ្នាំមកនេះ លើដំណើរជីវិតតស៊ូក្នុងនាមជាបង្គោលគ្រួសារ អ្នកស្រីបានដើរច្រៀងតាមកម្មវិធីតាមហាង ទោះយប់ថ្ងៃមិនខ្លាចនឿយហត់ ដើម្បីផ្គត់ផ្គង់គ្រួសារផង និងដើម្បីបានកម្រៃគ្រាន់នឹងគិតគូរថ្នាំសង្កូវប្តីចាកផុតពីជំងឺរួមរិតកាយផង។ ប៉ុន្តែជាអកុសល ដំណើរវេលាជាប្តីនិងភរិយា របស់អ្នកទាំងពីរ បានត្រឹមចំណុចនេះប៉ុណ្ណោះ។

តារាចម្រៀងជើងចាស់អ្នកស្រី សួន ចន្ថា កន្លងមកធ្លាប់បានទម្លាយប្រាប់ឲ្យដឹងយ៉ាងកម្សត់ថារាល់ថ្ងៃអ្នកស្រីខំធ្វើការងារនិងដើរច្រៀងតាមហាងពេលយប់គឺដើម្បីរកលុយព្យាបាលជំងឺប្តីដែលបានធ្លាក់ខ្លួនឈឺមានរយ:ពេលច្រើនឆ្នាំមកនេះ។អ្នកនាង សួនចន្ថា បានបញ្ជាក់ឲ្យដឹងដែរថា ស្វាមីរបស់គាត់គឺមានជំងឺទឹកនោមផ្អែមនិងលើសឈាម ដែលគិតមកដល់ពេលនេះបានធ្លាក់ខ្លួនឈឺមានរយ: ពេលជាង១២ឆ្នាំហើយ។

គួរជម្រាបថា អ្នកស្រី សួន ចន្ថា ដែលមានឈ្មោះពិត សុិន សុវណ្ណចន្ថា បានចាប់អាជីពសិល្បៈតាំងពីឆ្នាំ១៩៩៤ បន្ទាប់ពី ប្រឡងជាប់លេខ១ ក្នុងកម្មវិធីប្រលងចម្រៀងនៅបាត់ដំបង អំឡុងឆ្នាំ១៩៩១ ។ ឈានជើងចូលសិល្បៈភ្លាម តារាចម្រៀងជើងចាស់រូបនេះ ក៏ត្រូវបានគេស្គាល់និងល្បីឈ្មោះ ដោយសារតែផ្ទុះការគាំទ្រខ្លាំងជាមួយបទដំបូងបង្អស់របស់អ្នកស្រី គឺបទ “ចង្វាក់មីហ្គាឌិន” និងបានផ្លាស់ទ្រនំផលិតកម្មជាបន្តបន្ទាប់។ អំឡុងឆ្នាំ១៩៩៨ អ្នកស្រី ក៏សាងភាពល្បីលាញថែមទៀត និងមានការស្គាល់ តាមរយៈបទ “កាមទេពស្នេហ៍” ដែលជាស្នាដៃនិពន្ធរបស់លោក ហ្វៃ សំអាង ចម្រៀងដែលដាក់បញ្ចូលក្នុងភាពយន្តចាក់បញ្ចាំងលើប៉ុស្តិ៍ទូរទស្សន៍ TV3 ។
បើគិតមកដល់ពេលនេះ អ្នកស្រី សួន ចន្ថា ដែលគេស្គាល់ថាជាតារាស្រីជើងចាស់ល្បីឈ្មោះមួយរូប រួមជំនាន់នឹងអ្នកស្រី ហ៊ឹម ស៊ីវន ក៏ដូចជាអ្នកនាង ប៉ែន សុផានី ជាដើម បានប្រឡូកសិល្បៈ ៣០ឆ្នាំហើយ។ មិនតែប៉ុណ្ណោះអ្វីដែលកត់សម្គាល់ អ្នកស្រីនៅតែមានទឹកដមសំឡេងពិរោះក្រអួនក្រអៅ បំពេរអារម្មណ៍អ្នកស្តាប់គ្រប់វ័យ។
ដោយឡែក បើនិយាយពីខ្សែជាជីវិតរបស់តារាជើងចាស់រូបនេះវិញ កន្លងមក ក៏ពុំធ្លាប់ត្អូញត្អែរពីខ្សែជីវិតដ៏លំបាកលំបិនរបស់ខ្លួននោះដែរ ក្រៅពីលើកទឹកចិត្តខ្លួនបន្តដំណើរទៅមុខ ក៏ដូចជាបង្ហាញក្តីអាណិតអាសូរ និងចិត្តស្រលាញ់ចំពោះស្វាមី៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


