ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិ ធ្លាក់ចុះជាង ១ ភាគរយ ពេលបញ្ចប់ការជួញដូរថ្ងៃសុក្រ
តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយ ពេលបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍នៅថ្ងៃសុក្រ នៅពេលដែលវិនិយោគិនរងចាំមើលការសម្រេចចិត្តរបស់អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) លើលទ្ធភាពនៃការបង្កើនផលិតកម្មប្រេង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគតរបស់អាមេរិក ម៉ាក West Texas Intermediate (WTI) បានធ្លាក់ចុះ ៩៥ សេន ឬ ១,៦ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៥៨,២៩ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent វិញ បានធ្លាក់ចុះ ៨៤ សេន ឬ ១,៤ ភាគរយ មកនៅត្រឹម ៦១,២៩ ដុល្លារ/បារ៉ែល។
ក្នុងអត្រាប្រចាំសប្ដាហ៍ ប្រេងម៉ាក Brent បានធ្លាក់ចុះជាង ៨ ភាគរយ ហើយ WTI បានធ្លាក់ចុះប្រហែល ៧,៧ ភាគរយ ដែលជាការធ្លាក់ចុះធំបំផុតរាប់តាំងពីចុងខែមីនា។
អ្នកវិភាគលើកឡើងថា ការធ្លាក់ចុះនេះទាក់ទងដោយផ្ទាល់ទៅនឹងវិនិយោគិន ដែលកំពុងរងចាំមើលលើលទ្ធភាពបង្កើនផលិតកម្មរបស់ OPEC+ ដែលគ្រោងជួបប្រជុំគ្នានៅសប្ដាហ៍ក្រោយ ដើម្បីពិភាក្សាគ្នាលើបញ្ហានេះ។ ជាមួយគ្នានោះ ភាពស្រពិចស្រពិលនៃសេដ្ឋកិច្ច ដែលបន្តអូសបន្លាយដោយសារតែសង្រ្គាមពាណិជ្ជកម្ម និងគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក នៅតែដាក់បន្ទុកលើទំនុកចិត្តរបស់វិនិយោគិន ដែលធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


