ព័ត៌មានអន្ដរជាតិ
អភិបាលរដ្ឋអាមេរិក២៦នាក់ថ្កោលទោសហិង្សាលើពលរដ្ឋអាស៊ីនៅអាមេរិក
ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីគូសបញ្ជាក់អំពី«ទិវាជាតិនៃសកម្មភាព និងការផ្សះផ្សា»កាលពីថ្ងៃសុក្រ អភិបាលរដ្ឋចំនួន២៦នាក់នៅសហររដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍រួមមួយថ្កោលទោសចំពោះហិង្សាលើជនជាតអាមេរិកដើមកំណើតអាស៊ីដែលត្រូវបានគេមើលឃើញថា កើនឡើងចាប់តាំងពីការផ្ទះកូវីដ-១៩មួយឆ្នាំកន្លងទៅនេះ។

សេចក្តីថ្លែងការណ៍រួមបានលើកឡើងថា ៖«អ្វីដែលកំពុងកើតឡើងចំពោះពលរដ្ឋអាមេរិកដើមកំណើតអាស៊ីធម្មតាមិនមែនអាមេរិកទេ។ យើងថ្កោលទោសរាល់ការរើសអើងពូជសាសន៍ អំពើហិង្សា និងស្អប់ខ្ពើមប្រឆាំងនឹងសហគមន៍ជនជាតិអាស៊ី-ប៉ាស៊ីហ្វិកដែលនៅអាមេរិក(AAPI)របស់យើង ហើយយើងត្រូវតែធ្វើបន្ថមទៀតដើម្បីការពារ លើកស្ទួយ និងគាំទ្រសហគមអាស៊ី-អាមេរិក»។
ការថ្កោលទោសនេះធ្វើឡើងនៅក្នុងសប្តាហ៍នៃការបាញ់ហាងស្ប៉ាគ្រប់គ្រងដោយជនជាតិអាស៊ីចំនួន៣កន្លែងនៅតំបន់ Atlanta ភាគខាងត្បូងរដ្ឋ Georgia នៅសហរដ្ឋអាមេរិក។ ក្នុងចំណោមអ្នកស្លាប់៨នាក់មានស្ត្រីអាស៊ី៦នាក់ត្រូវបានសម្លាប់។
សេចក្តីថ្លែងការណ៍ថា ៖«ការបាត់បង់គួរឲ្យសោកសៅរបស់មនុស្សជាទីស្រឡាញ់នៅ Atlanta បណ្តាលឲ្យមនុស្ស៨នាក់ស្លាប់ រាប់បញ្ចូលទាំងពលរដ្ឋអាស៊ីនៅអាមេរិក៦នាក់ផងនោះគឺជាផ្នែកនៃសោកនាដកម្មដ៏ឈឺចាប់ និងយូរអង្វែងនៃទង្វើស្អប់ខ្ពើមទៅលើពលរដ្ឋអាស៊ីនៅអាមេរិកទូទាំងសហគមន៍»។
សេចក្តីថ្លែងការណ៍ត្រូវបានចុះហត្ថលេខាដោយអភិបាលរដ្ឋមកគណបក្សសាធារណៈ២នាក់ និងគណបក្សប្រជាធិបតេយ្យ២៤នាក់រាប់បញ្ចូលទាំងលោក Lourdes Leon Guerrero អភិបាលរដ្ឋនៃទឹកដីហ្គាំ។
យោងតាម Stop AAPI Hate ជាអង្គការសង្គមមិនរកប្រាក់ចំណេញដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វញ៉ាកំពុងកត់ត្រា និងចងក្រងសកម្មភាពអំពើហិង្សាលើពលរដ្ឋអាមេរិកដើមកំណើតអាស៊ី-ប៉ាស៊ីហ្វិកថា ខ្លួនទទួលបានរបាយការណ៍ជិត៣៨០០ករណីនៃការវាយប្រហារ ឬការរំលោភបំពានទៅលើប្រជាជនអាស៊ីពីខែមីនា ឆ្នាំ២០២០ ដល់ខែកុម្ភៈ ឆ្នាំ២០២១៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Xinhuanet
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


