ព័ត៌មានអន្ដរជាតិ
អាមេរិកគ្រោងដកទណ្ឌកម្មលើប្រេងអ៊ីរ៉ង់ ដើម្បីបន្ធូរតម្លៃប្រេងសកល
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក ស្កុតថ៍ បេសិនថ៍ (Scott Bessent) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកអាចនឹងលុបចោលទណ្ឌកម្មលើប្រេងអ៊ីរ៉ង់ដែលជាប់គាំងនៅលើសមុទ្រ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់អាមេរិកក្នុងការកាត់បន្ថយតម្លៃប្រេងខ្ពស់ ដោយសារតែសង្រ្គាមប្រឆាំងអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក បេសិនថ៍ បានប្រាប់បណ្ដាញព័ត៌មាន Fox Business Network យ៉ាងដូច្នេះថា៖ «ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ យើងអាចនឹងដកទណ្ឌកម្មប្រេងអ៊ីរ៉ង់ដែលនៅលើទឹក។ វាមានប្រហែល ១៤០ លានបារ៉ែល»។
លោកបានគូសបញ្ជាក់ថា ការដកទណ្ឌកម្មប្រេងអ៊ីរ៉ង់ ដើម្បីឱ្យវាចូលទៅការផ្គត់ផ្គង់សកល នឹងជួយធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះសម្រាប់រយៈពេល ១០ ទៅ ១៤ ថ្ងៃខាងមុខ។
តម្លៃប្រេងបានជួញដូរជាង ១១០ ដុល្លារ/បារ៉ែល កាលពីព្រឹក និងរសៀលថ្ងៃព្រហស្បតិ៍ (លើទីផ្សារអាស៊ី) មុនពេលថយចុះមកវិញជាបន្តបន្ទាប់ ត្រឹម ១០៥ ដុល្លារ/បារ៉ែល នៅព្រឹកថ្ងៃសុក្រនេះ។ តម្លៃប្រេងអន្តរជាតិបានជួញដូរក្នុងរង្វង់ជាង ១០០ ដុល្លារ/បារ៉ែល អស់រយៈពេលជាច្រើនថ្ងៃហើយ ដោយសារតែការបិទច្រកសមុទ្រហ័រមូហ្សរបស់អ៊ីរ៉ង់ ដែលធ្វើឱ្យការផ្គត់ផ្គង់រងការរំខាន។
កាលពីសប្ដាហ៍មុន ក្រសួងរតនាគារអាមេរិកក៏បានដកទណ្ឌកម្មលើប្រេងរុស្ស៊ីដែលជាប់គាំងលើសមុទ្រប្រមាណ ១៣០ លានបារ៉ែល ផងដែរ ដើម្បីឱ្យប្រទេសនានាអាចធ្វើការនាំចូល។
ទន្ទឹមនឹងនោះ លោក បេសិនថ៍ បាននិយាយថា សហរដ្ឋអាមេរិកនឹងចាត់វិធានការផ្សេងទៀតដើម្បីបង្កើនការផ្គត់ផ្គង់ប្រេង រួមទាំងការបញ្ចេញស្តុកប្រេងជាឯកតោភាគីពីទុនបម្រុងប្រេងយុទ្ធសាស្ត្រ លើសពីការបញ្ចេញប្រេង ៤០០ លានបារ៉ែលរបស់ភ្នាក់ងារថាមពលអន្តរជាតិនៅសប្ដាហ៍មុន។
លោកបន្តថា ក្រសួងរតនាគារនឹង «មិន» ព្យាយាមជ្រៀតជ្រែកក្នុងទីផ្សារប្រេងនាពេលអនាគតជាដាច់ខាត ប៉ុន្តែនឹងចាត់វិធានការដើម្បីបង្កើនការផ្គត់ផ្គង់រូបវន្ត ដើម្បីប៉ះប៉ូវការរាំងស្ទះផ្លូវប្រេង ១០-១៤ លានបារ៉ែល/ថ្ងៃ នៅច្រកសមុទ្រហ័រមូហ្ស៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៨ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


