សន្តិសុខសង្គម
អាជ្ញាធរស្រុកកោះញែកទុកពេល៣០ថ្ងៃឲ្យម្ចាស់សត្វពាហនៈ ត្រូវចងចំណងដាក់ទ្រុងឲ្យបានត្រឹមត្រូវ បើមិនដូច្នោះទេនឹងអនុវត្តផ្លូវច្បាប់
ដោយសង្កេតឃើញពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សគ្រោះថ្នាក់ និងបណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើនលើកច្រើនសារ ដែលបង្កឡើងដោយសត្វ គោ ក្របី កន្លងមកកើតឡើងដោយរឿយៗដែលម្ចាស់សត្វទាំងនោះ មិនដែលចេញមុខដោះស្រាយសំណងជូនជនរងគ្រោះទេ ដែលជាហេតុនាំឲ្យគ្រួសាររងគ្រោះប្ដឹងមកអាជ្ញាធរឃុំស្រុកដើម្បីដោះស្រាយជាបន្តបន្ទាប់។ ដូច្នេះ រដ្ឋបាលស្រុកកោះញែកបានចេញសេចក្ដីជូនដំណឹងស្ដីពីការហាមឃាត់ ការលែងគោក្របីនិងសត្វពាហនៈផ្សេងៗយ៉ាងតឹងរ៉ឹងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ថ្មីៗនេះ។

ក្នុងលិខិតជូនដំណឹងបានបង្ហាញថា យោងតាមច្បាប់ចរាចរណ៍ផ្លូវគោកជំពូកទី៥ មាត្រាទី៣៣ ចុះថ្ងៃទី៩ ខែមករាឆ្នាំ២០១៥ ស្ដីពីការលែងសត្វពាហនៈដើរពាសវាលពាសកាលនៅតាមដងផ្លូវសាធារណៈ និងទីប្រជុំ។ ស្មារតីកិច្ចប្រជុំសាមញ្ញលើកទី១១អាណត្តិទី៤ថ្ងៃទី២៥ខែមេសាឆ្នាំ២០២៥របស់ក្រុមប្រឹក្សាស្រុកកោះញែក។ រដ្ឋបាលស្រុកកោះញែកសូមជម្រាបជូនដល់លោក លោកស្រីនិងបងប្អូនប្រជាពលរដ្ឋដែលចិញ្ចឹមសត្វពាហនៈគោក្របីក្នុងមូលដ្ឋានស្រុកកោះញែ
បញ្ហាសត្វពាហនៈគោក្របី ជាបញ្ហាដ៏រ៉ាំរ៉ៃមួយដែលម្ចាស់ មួយចំនួននៅតែមិនទាន់យកចិត្តទុកដាក់ អនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់អាជ្ញាធរនោះទេ មានម្ចាស់មួយចំនួនតូចនៅតែបន្តលែងសត្វចិញ្ចឹមឲ្យដើរពាសវាលពាសកាលនៅតាមទីសាធារណៈទីប្រជុំជន ជាពិសេសលើដងផ្លូវសាធារណៈដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ហើយម្យ៉ាងទៀតសត្វគោក្របីទាំងនោះបានដើរស៊ីដំណាំដាំដុះរបស់ប្រជាពលរដ្ឋនៅ ជុះអាចម៍លើផ្លូវសាធារណៈធ្វើឲ្យខូចសណ្ដាប់ធ្នាប់សោភ័ណភាពអនាម័យបរិស្ថានទាំងបង្កគ្រោះថ្នាក់ផ្សេងៗ ដោយយថាហេតុ។

តាមលិខិតជូនដំណឹងបានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុកកោះញែកទុករយៈពេលត្រឹម៣០ថ្ងៃប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ជាកំហិត ។ហើយនឹងអនុវត្តផ្លូវច្បាប់ចាប់ពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពស្រុក នឹងមិនលើកលែងឲ្យម្ចាស់ សត្វគោក្របីណាដែលលេងពាសវាលពាសកាល។និងធ្វើកិច្ចសន្យាផាកពិន័យតាមច្បាប់ដែលបានកំណត់ជាធរមានផងដែរ៕
អត្ថបទ៖ រៀម សុខហេង



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា