ជីវិតកម្សាន្ដ
ចន ច័ន្ទលក្ខិណា សម្តែងការហួសចិត្ត ក្រោយគេរិះគន់រឿងទម្លាយសារសុំជំនួយអតីតតារាសម្តែងមួយរូប
តារាសម្តែងជើងចាស់ និងជាអតីតប្រធានសមាគមសិល្បករខ្មែរអ្នកស្រី ចន ច័ន្ទលក្ខិណា បានបង្ហាញអារម្មណ៍ហួសចិត្តជាខ្លាំងបន្ទាប់ពីមានការរិះគន់ ជុំវិញរឿងដែលខ្លួនបានបង្ហោះអំពីបញ្ហាអតីតតារាសម្តែងលោក ចាន់រិទ្ធ មេធានី បានឆាតស្នើសុំជំនួយដើម្បីទិញថ្នាំព្យាបាលជំងឺ។

ថ្មីៗនេះ មហាជនអ្នកគាំទ្រ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកគឺបានចែករំលែកដោយក្តីអាណិតអាសូរចំពោះអតីតតារាសម្តែងជើងចាស់ល្បីឈ្មោះលោក ចាន់រិទ្ធ មេធានី ក្រោយមានការទម្លាយថាលោកបានឆាត ដើម្បីសុំជំនួយពីតារាសម្តែងអ្នកស្រី ចន ច័ន្ទលក្ខិណា ដើម្បីទិញថ្នាំព្យាបាលជំងឺទឹកនោមផ្អែមនិងលើសឈាមផងនោះ។
ទោះបីជាយ៉ាងណាស្របពេល ដែលតារាជើងចាស់អ្នកស្រី ចន ច័ន្ទលក្ខិណា បានទម្លាយពីសារសំឡេងរបស់លោក ចាន់រិទ្ធ មេធានី ភ្លាមៗនោះក៏មានសប្បុរសជនមួយចំនួនបានឧបត្ថម្ភថវិកាជួយដល់លោក មេធានី តាមរយ:អ្នកស្រី ចន ច័ន្ទលក្ខិណា។ ប៉ុន្តែរឿងដែលហួសចិត្ត ស្រាប់តែមានមតិខ្លះបានធ្វើការរិះគន់ដោយមិនសំចៃមាត់ថា អ្នកស្រី ចន ច័ន្ទលក្ខិណា មិនទុកមុខឱ្យរៀមច្បងតារាជើងចាស់រូបនេះ។
អ្នកស្រី ចន ច័ន្ទលក្ខិណា បានរៀបរាប់ខ្លឹមសារថា “រឿងខ្ញុំជួយបង ចាន់រិទ្ធ មេធានី គឺមានអ្នកខ្លះរិះគន់ខ្ញុំថាត្រឹម១០មុឺនរៀលសោះក៏បង្ហោះដែរដូចមិនទុកមុខឲ្យគាត់ កន្លងមកខ្ញុំដឹងពីសុខទុក្ខគាត់និងដឹងស្ថានភាពគាត់ច្បាស់ណាស់ទើបខ្ញុំបង្ហោះ“។
តារាស្រីរូបនេះបន្ថែមថា “បើគាត់មិនទ័ល មិនមែនគាត់ព្យាយាមទំនាក់ទំនងមកខ្លួន តាមរយៈមិត្តភ័ក្តិទេហើយ ដោយសារការបង្ហោះរបស់អ្នកនាងគឺគាត់ទទួលបានថវិការ ៦៥៥ដុល្លារ ដូច្នេះការរិះគន់សើចចំអករបស់អ្នកទាំងអស់គ្នាគឺអ្នកនាងអត់ខ្វល់សំខាន់បានជួយសម្រាលបន្ទុកគាត់ (ចាន់រិទ្ធ មេធានី)” ។

គួរបញ្ជាក់ថា តារាម្តែងជើងចាស់ល្បីឈ្មោះលោក ចាន់រិទ្ធ មេធានី គិតមកដល់ពេលនេះ លោកបានឃ្លាតឆ្ងាយពីអាជីពសិល្ប:មានរយ:ពេលយូរ ឆ្នាំមកហើយ ខណ:កន្លងមកធ្លាប់មានដំណឹងថា តារាជើងចាស់រូបនេះកំពុងមានជំងឺប្រចាំកាយទើបធ្វើឱ្យអាជីពសម្តែងត្រូវបានស្ងប់ស្ងាត់។
រឿងដែលកាន់តែចាប់អារម្មណ៍ថែមទៀត ក៏មានប្រភពពីអ្នកសិល្ប:ជិតដិតធ្លាប់បង្ហើបថា ក្រោយអាជីពសិល្ប:ត្រូវបាត់បង់ទាំងស្រុងសព្វថ្ងៃលោក ចាន់រិទ្ធ មេធានី បានប្រករបរចិញ្ចឹមជីវិតដោយការរត់កង់បី។ ម្យ៉ាងទៀតលោកត្រូវចំណាយផងដែរលើការទិញថ្នាំដើម្បីព្យាបាលជំងឺប្រចាំកាយ៕ អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


