ជីវិតកម្សាន្ដ
ជម្លោះរវាង ម៉េង កែវពេជ្ជតា និង ចន ច័ន្ទលក្ខិណា បានឈានដល់ទីបញ្ចប់
ទីបំផុតជម្លោះយ៉ាងក្តៅគគុករវាងកំពូលតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា និងអតីតប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា ដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ គឺត្រូវបានផ្សះផ្សាគ្នា ១០០ ភាគរយហើយ ក្រោមការសម្របសម្រួលរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ។

គិតមកទល់នឹងពេលនេះជម្លោះដ៏រ៉ាំរ៉ៃរវាងកំពូលតារាទាំងពីរបានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានឈានដល់ការប្ដឹងផ្ដល់គួរឲ្យភ្ញាក់ផ្អើលកាលពីពេលថ្មីៗ នេះ ដោយភាគីទាំងសងខាងសុទ្ធតែមានការប្ដេជ្ញាតតាំងគ្នាដល់ទីបញ្ចប់។
ដោយមើលឃើញពីស្ថានការណ៍កាន់តែអាក្រក់បែបនេះ និងដើម្បីសាងសាមគ្គីភាពនៅក្នុងសង្គមសិល្បៈ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ក៏បានចូលខ្លួនធ្វើជាអ្នកសម្របសម្រួលប្រកបដោយតម្លាភាព ដោយឈរលើគោលការណ៍ឈ្នះឈ្នះទាំងសងខាង។

ក្រោយបានស្វែងយល់ពីជំហរទាំងសងខាងហើយនោះ លោកជំទាវអ្នកឧកញ៉ា ក៏បានអញ្ជើញពួកគាត់ទាំងពីរមកជួបមុខគ្នាដោយផ្ទាល់ កាលពីរសៀលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៤ ដើម្បីដោះស្រាយឈានដល់ការបញ្ចប់រឿងតែម្ដង។ យ៉ាងណាមិញ ភាគី នៃតារាសិល្បៈទាំងពីរ ក៏បានព្រមព្រៀងគ្នាចរចាបញ្ចប់ជម្លោះដ៏តានតឹង និងងាកមកចាប់ដៃគ្នាធ្វើការងារជាប្រយោជន៍ ដើម្បីជាតិមាតុភូមិ ពិសេសការងារក្នុងវិស័យសិល្បៈដ៏ល្អផូរផង់របស់កម្ពុជា។
បើយោងទៅតាមកិច្ចព្រមព្រៀងបញ្ចប់រឿងដែលធ្វើឡើងដោយលោកជំទាវមេធាវី ឈីវ ភិរម្យ ភរិយារបស់ លោក លី ច័ន្ទតុលា (ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន) បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅ ភាគីទាំងពីរ យល់ព្រមបញ្ចប់ជម្លោះដោយផ្ទាល់ ឬប្រយោលណាមួយ ទាំងនៅលើបណ្ដាញសង្គម ឬតាមមធ្យោបាយផ្សេងៗ ទៀត។

ចំណែកលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក្នុងនាមថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ បានថ្លែងការកោតសរសើរចំពោះស្មារតីចូលរួមរបស់សិល្បករទាំងពីររូបនេះ ដោយសង្ឃឹមថា ចាប់តាំងពីពេលនេះតទៅ អនាគតសង្គមសិល្បករពោរពេញដោយភាពស្ងប់ស្ងាត់ក្នុងស្មារតីយោគយល់អធ្យាស្រ័យគ្នាប្រកបដោយការរួបរួមសាមគ្គីជាធ្លុងមួយ ដើម្បីចូលរួមលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


