Connect with us

កីឡា

ផាត​ សូដា​៖ ចំណាយ​​លើ​ក្លឹប​ច្រើន​ក្នុង​មួយខែៗ​ ប៉ុន្តែ​ខ្ញុំ​មិន​ទម្លាប់​រអ៊ូ​ ឬ​សុំ​ជំនួយ​ពី​គេ​នោះ​ទេ​

បានផុស

នៅ

អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​ និង​ជា​គ្រូ​បង្វឹក​ប្រចាំ​ក្លឹប​ប្រដាល់​គុនខ្មែរ​ស៊ុបពើហ្វៃ លោក​ ផាត​ សូដា​ ថា​សព្វថ្ងៃ​នេះ​ក្លឹប​ប្រដាល់​របស់​លោក​ចំណាយ​ច្រើន​ ប៉ុន្តែ​លោក​មិន​ទម្លាប់​រអ៊ូ​ ឬ​សុំ​ជំនួយ​ពី​គេ​នោះ​ទេ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ផាត​ សូដា​

លោក​ ផាត​ សូដា​ បាន​ឲ្យ​ដឹង​ថា​ ការ​​ចំណាយ​មួយៗ​ខែ​អស់​ច្រើន​ពិសេស​លើ​ការ​ហូប​ចុក​របស់​សិស្សៗ​ប្រហែល​ ៥០នាក់​​នៅ​ក្នុង​ក្លឹប​​របស់​លោក។​ ថវិកា​ដែល​បាន​ពីការ​ប្រកួត​របស់​សិស្ស​ផង​ និង​ប្រមែប្រមូល​បាន​ពី​​នេះ​ពី​នោះ​ខ្លះ​ទៀត​ក៏​គ្រប់គ្រាន់​ផង​ដែរ​លើ​ការ​ចំណាយ​ប្រចាំ​ខែ​។​

រូបភាពផេកលោក ផាត សូដា

«ឆ្លើយតប​និង​សំនួរ​អម្រែក​ច្រើន​បែប​នេះ​មាន​បាន​សុំ​ជំនួយ​ពី​ខាង​ណា​ទេ​ដើម្បី​ផ្គត់ផ្គង់​ក្លឹបទេ?»​ គ្រូ​របស់​ រិទ្ធី គីងកុង​ រូប​នេះ​ថា​ បើ​មាន​គេ​ជួយ​ក៏​ជួយ​ទៅ​ ប៉ុន្តែ​លោក​មិន​ទម្លាប់​រអ៊ូ​ឲ្យ​គេ​ដឹង​ ឬ​សុំ​ជំនួយ​ផ្សេងៗ​នោះ​ឡើយ។​ មាន​ប៉ុណ្ណា​ធ្វើ​ប៉ុណ្ណឹង​ទៅ​ ឬ​តស៊ូ​បាន​ត្រឹម​ណា​ធ្វើ​ត្រឹម​ហ្នឹង​ទៅ​ ព្រោះ​ជា​ក្ដី​ស្រឡាញ់​របស់​ខ្លួន​ទៅ​ហើយ​។​ លោក​ ផាត​ សូដា​ បន្ថែម​ទៀត​ថា​ ធ្វើ​ម៉េច​ផ្លូវ​នេះ​ខ្លួន​ឯង​ជា​អ្នក​ជ្រើសរើស​ទៅ​ហើយ​មាន​តែ​តស៊ូ​តាម​ដំណើរ។​

រូបភាពផេកលោក ផាត សូដា

បញ្ជាក់​ដែរ​ថា​ លោក​ ផាត​ សូដា​ ជា​អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​ និង​មាន​កេរ្តិ៍ឈ្មោះ​គួរសម​ផង​ដែរ​លើ​វិស័យ​កីឡា​មួយ​នេះ។​ បច្ចុប្បន្ន​លោក​បាន​បង្កើត​ក្លឹប​ប្រដាល់​មួយ​ឈ្មោះ​ គុន​ខ្មែរ​ស៊ុបពើហ្វែ​ ដែល​មាន​ទីតាំងនៅភូមិថ្នល់បន្ទាយ សង្កាត់​ពន្សាំង ខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ។​ លោក​នេះ​ហើយ​ជា​គ្រូ​បង្វឹក​របស់​ សូដា​ សូសែន សូដា នឹមណូ រិទ្ធី បូរិន​ រិទ្ធី​ គីងកុង​ និង​កីឡាករ​ថ្នាល​ល្បីឈ្មោះ​ជា​ច្រើន​ទៀតសរុប​សិស្ស​ទាំង​អស់​មាន​ប្រហែល​ខ្ទង់​ ៥០​នាក់៕​

អត្ថបទដោយ៖ នូន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣ នាទីutes មុន

ផាត​ សូដា​៖ ចំណាយ​​លើ​ក្លឹប​ច្រើន​ក្នុង​មួយខែៗ​ ប៉ុន្តែ​ខ្ញុំ​មិន​ទម្លាប់​រអ៊ូ​ ឬ​សុំ​ជំនួយ​ពី​គេ​នោះ​ទេ​

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

បាក់​​រលំ​​ជញ្ជាំង​អគារ​រោងចក្រ​នៅ​ខេត្ត​ Chon Buri​​ ប្រទេសថៃបង្ក​របួស​ និង​ខូចរថយន្ត

ព័ត៌មានជាតិ២៨ នាទីutes មុន

ខេត្តពោធិ៍សាត់ ដំឡើងបង្គោលភ្លើងតាមដងផ្លូវបន្ថែម ដើម្បីបង្កើនការចាប់អារម្មណ៍ពីភ្ញៀវទេសចរ

ព័ត៌មានជាតិ២៩ នាទីutes មុន

សាកលវិទ្យាល័យជប៉ុនមួយផ្តល់អាហារូបករណ៍ដល់និស្សិតពេទ្យកម្ពុជាបន្តការសិក្សានៅជប៉ុនរយៈពេល៦ឆ្នាំ

កីឡា៣១ នាទីutes មុន

ហេតុអ្វីក្លិបបាល់ទះកម្ពុជា មិន​ធ្លាប់​ចូលប្រកួតពានអាស៊ី AVC Champions League

Sokha Hotels

ព័ត៌មានពេញនិយម