Connect with us

ជីវិតកម្សាន្ដ

តារាតៃវ៉ាន់ នាង Joe Chen រិះគន់​បុគ្គលិក​អាកាស​ចរណ៍​ហុង​កុង​ គ្មានវិជ្ជាជីវៈនិងប្រើសម្ដីឈ្លើយដាក់ភ្ញៀវ

បានផុស

នៅ

តារាសម្ដែងតៃវ៉ាន់ នាង Joe Chen បានបង្ហោះសារយាងវែងអន្លាយនៅលើ Instagram ផ្ទាល់ខ្លួន រៀបរាប់​រឿង​រ៉ាវ​ផ្ទាល់ខ្លួន​​ដែលមានជម្លោះ​ជាមួយ​បុគ្គលិក​អាកាសចរណ៍​ ដោយហៅបុគ្គលិកនៅអាកាសយានដ្ឋានអន្តរជាតិហុងកុង ថា ពួកគេ​មានអាកប្បកិរិយាគ្មានវិជ្ជាជីវៈ និងមិនគោរពការងារក្នុងអំឡុងពេលដំណើរការឡើងយន្តហោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្ដែងវ័យ៤៦ឆ្នាំ បានសរសេរនៅក្នុងគណនី Instagram របស់នាង ដោយពន្យល់​បែប​​នេះ​ថា «នេះជាលើកទីមួយរបស់ខ្ញុំដែលឃើញ​បុគ្គលិក​ជាន់​ខ្ពស់ប្រើសម្ដីឈ្លើយ​បែប​នេះ។ ពេលនាងកំពុងឡើងយន្តហោះទៅកាន់ទីក្រុង Adelaide ប្រទេសអូស្ត្រាលី។ បុគ្គលិកបាន​ស្រែក​ហៅ​អ្នក​ដំណើរ​ឡើង​យន្តហោះ​ជា​បន្ទាន់»​។

តារាល្បី Joe Chen បាននិយាយទៀតថា កន្លែងឡើងជិះគឺមានមនុស្សកកកុញ និងមានភាពវឹកវរដោយសារតែចំនួនអ្នកដំណើរច្រើន។ ប៉ុន្តែក្នុងពេលដែលស្ថានភាពកំពុងតែច្របូកច្របល់ និងការពន្យារពេលអាចយល់បានក្នុងកាលៈទេសៈបែប​នេះ បុគ្គលិកមិនបានជួយ​ដោយ​​ស្ងប់ស្ងាត់ទេ តែជំនួសមកវិញ ដោយ​ការស្រែកដូចមនុស្សបាត់បង់ការអត់ធ្មត់។

តារាស្រីថែមទាំងបានសរសេរ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃវិជ្ជាជីវៈក្នុងតួនាទីជួរមុខ ជាពិសេសនៅពេលទំនាក់ទំនងជាមួយអ្នកដំណើរ។ ក្នុងនោះនាង បញ្ចាក់ថា អ្នក​ដំណើរ​មិន​គួរ​រង​ទុក្ខ​ដោយ​សារ​អារម្មណ៍​មិន​ល្អ​របស់​អ្នក​ទេ។ នេះគឺជាការងាររបស់អ្នក និងជំនាញរបស់អ្នក។ ប្រសិនបើអ្នកមិនចេះអត់ធ្មត់ខ្លាំង អ្នកគួរតែទៅផ្ទះ ហើយសម្រាកចុះ។ អ្នក​ដំណើរ​គ្រាន់​តែ​ចង់​ឡើង​យន្តហោះ​ដោយ​របៀប​រៀបរយ។ អ្នក​ទទួលបាន​ប្រាក់​ខែ ​ដើម្បី​ធ្វើ​ការងារ​នេះ។

ទោះជាយ៉ាងណាក៏ដោយ ការអត្ថាធិប្បាយរបស់តួតៃវ៉ាន់រូបនេះ បានកើតឡើងត្រឹមតែមួយខែ បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិហុងកុងជាប់ចំណាត់ថ្នាក់ទី៦ ក្នុងបញ្ជីអាកាសយានដ្ឋានកំពូលទាំង១០០ របស់ពិភពលោកឆ្នាំ ២០២៥ របស់ Skytrax ដែលកើនឡើងពីចំណាត់ថ្នាក់ទី ១១ កាលពីឆ្នាំមុន។

គួរបញ្ចាក់ដែរថា ​នាង Joe Chen ត្រូវ​បានគេស្គាល់យ៉ាងទូលំទូលាយថា ជា ម្ចាស់ក្សត្រីនៃ Idol Dramas សម្រាប់តួនាទី​នាំមុខរបស់នាង នៅក្នុងរឿងភាគជាច្រើនដូចជា «The Prince Who Turns into a Frog» «Fated to Love You» និង «The Queen of SOP»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មហាជនប្រៀបធៀបមង្គលការ១៤ឆ្នាំ រវាងសាន់ឆាយនិងអតីតស្វាមី ខណៈភរិយាថ្មីអធិកអធមជាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៦ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៨ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៨ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៩ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម