Connect with us

ព័ត៌មានអន្ដរជាតិ

Xiaomi គ្រោងចេញលក់ម៉ូឌែល​រថយន្តអគ្គិសនីថ្មីប្រជែង Tesla

បានផុស

នៅ

ក្រុមហ៊ុនស្មាតហ្វូនចិនដ៏ល្បីឈ្មោះ Xiaomi ដែលចាប់ផ្ដើមបណ្ដាក់ទុនលើអាជីវកម្មរថយន្តនៅឆ្នាំ ២០២១ នៅពេលនេះកំពុងត្រៀមចេញលក់នូវរថយន្តអគ្គិសនី YU7 ដែលអាចនឹងប្រកួតប្រជែងជាមួយក្រុមហ៊ុនអាមេរិក Tesla របស់លោក អេឡុន ម៉ាសក៍។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកវិភាគមើលឃើញថា ការចេញលក់នូវ YU7 នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នឹងប្រកួតប្រជែងជាមួយរថយន្ត Tesla ម៉ូឌែល ​Y នៅលើទីផ្សារចិន ដែលជាទីផ្សារលក់រថយន្តអគ្គិសនីដ៏បំផុតនៅលើពិភព​លោក។

ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi លោក Lei Jun ​បាននិយាយនៅលើ​បណ្ដាញសង្គមចិន​ Weibo ​នៅថ្ងៃចន្ទនេះថា YU7 នឹងដាក់ចេញលក់រួមជាមួយ​នឹងផលិតផលរបស់ក្រុមហ៊ុនមួយចំនួនទៀត ដូចជា បន្ទះឈីបស្មាតហ្វូន Xring O1 និងស្មាតហ្វូនម៉ូឌែល Xiaomi 15S Pro ជាដើម។

គួរគូស​បញ្ជាក់ថា Xiaomi ដែលលក់ស្មាតហ្វូន និងគ្រឿងបរិក្ខារប្រើប្រាស់ក្នុងផ្ទះអស់រយៈពេល​ ១៥ ឆ្នាំមកនេះ បានចាប់ផ្តើមផលិតរថយន្តអគ្គិសនីនៅឆ្នាំ ២០២៤ ជាមួយនឹងការចេញលក់រថយន្តសេដានអគ្គិសនី SU7 ​នៅខែ ធ្នូ។ ចាប់តាំងពីពេលនេះ ម៉ូឌែល SU7 បានលក់ដាច់ជាង​ Model 3 របស់ក្រុមហ៊ុន Tesla ជារៀងរាល់ខែ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៧ ម៉ោង មុន

ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយា​ល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ

ចរាចរណ៍១៣ ម៉ោង មុន

រថយន្ត​បុក​ម៉ូតូសណ្តោង រួច​ទៅ​បុករថយន្តមួយទៀត បណ្តាល​ឱ្យស្លាប់២នាក់និងរបួសធ្ងន់ ស្រាល១១នាក់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាមេរិក បញ្ជូនដ្រូនឈ្លបយកការណ៍ទៅសមុទ្រខ្មៅជាថ្មី ក្រោយកិច្ចប្រជុំរុស្ស៊ី-អ៊ុយក្រែន គ្មានបានផល

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាជ្ញាធរ​ចិន​ប្រកាស​អាសន្ន​គ្រោះ​មហន្តរាយ ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ឆក់​យក​ជីវិត​មនុស្ស​៥​នាក់

ព័ត៌មានជាតិ១៧ ម៉ោង មុន

តារាចម្រៀង ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា ដើម្បីលើកកម្ពស់ការអប់រំយុវជន

Sokha Hotels

ព័ត៌មានពេញនិយម