Connect with us

ព័ត៌មានជាតិ

កម្ពុជា ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ស្តីពី “ដើមសម័យប្រវត្តិសាស្រ្ដរបស់អាស៊ីអាគ្នេយ៍”

បានផុស

នៅ

ប្រទេសកម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ សន្និសីទអន្តរជាតិ ស្ដីអំពី “ដើមសម័យប្រវត្តិសាស្រ្ដរបស់អាស៊ីអាគ្នេយ៍” សម្រាប់ឆ្នាំ ២០២៦ និង ២០២៧ ដែលជាឱកាសរបស់កម្ពុជាបង្ហាញអំពីអរិយធម៌ខ្មែរដ៏វ័យចំណាស់ទៅកាន់ឆាកអន្តរជាតិ។ ការសម្រេចនេះ បន្ទាប់ពីប្រទេសម៉ាឡេស៊ី ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំខាងលើ រយៈពេលពីរថ្ងៃ កាលពីថ្ងៃទី ១៩-២០ ខែ ឧសភា ឆ្នាំ ២០២៥ ដោយទទួលបានជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាស្រ្តាចារ្យបណ្ឌិត ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានចូលព្រឹត្តិការណ៍ខាងលើ ប្រាប់កម្ពុជាថ្មីថា ប្រទេសទាំងអស់ដែលជាសមាជិកអាស៊ាន បូកជាមួយ ចិន និងឥណ្ឌា បានបោះឆ្នោតគាំទ្របេក្ខភាពកម្ពុជាធ្វើជាប្រធាននៃសន្និសីទអន្តរជាតិនេះ។ លោកបានប្រសាសន៍ថា សន្និសីទនេះមានសារៈសំខាន់ណាស់សម្រាប់អាស៊ីអាគ្នេយ៍ ជាពិសេសម្រាប់កម្ពុជា និងជាឱកាសរបស់កម្ពុជាបង្ហាញវប្បធម៌ និងអរិយធម៌ខ្មែរទៅកាន់អ្នកប្រាជ្ញ និងបញ្ញវន្តអន្តរជាតិ។

សាស្រ្តាចារ្យបណ្ឌិត ធុយ ចាន់ធួន

លោកបន្តថា៖«យើងមិនដែលបានផ្សព្វផ្សាយអំពីអរិយធម៌យើង ពីសម័យនគរភ្នំ សម័យចេនឡា ឱ្យបានដឹងនោះទេ ព្រោះគេនិយាយតែតំបន់គេ ណាមួយយើងមានសង្គ្រាម។ ដូច្នេះអាទិភាពរបស់យើង ធ្វើជាម្ចាស់ផ្ទះ ជាម្ចាស់នគរភ្នំ ឥឡូវមានសន្តិភាព យើងនឹងនិយាយអំពីវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្រ្តខ្មែរឱ្យគេដឹងកាន់តែទូលំទូលាយ»។

បើតាមលោកសាស្រ្តាចារ្យ រាជបណ្ឌិត្យសភាកម្ពុជា ក្រោមទីស្តីការគណៈរដ្ឋមន្រ្តី មានសមត្ថភាពអាចរៀបចំ«ស​ន្និសីទអន្តរជាតិ ដើមសម័យប្រវត្តិសាស្រ្ដរបស់អាស៊ីអាគ្នេយ៍»។ លោកថា៖«ព្រោះសន្និសីទនេះ មានគោលបំណង និយាយអំពីវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្រ្តខ្មែរ ឱ្យគេដឹង និងនិយាយពីបុរេប្រវត្តិសាស្រ្តនៅអាស៊ី អាគ្នេយ៍ទាំងមូល ដែលមានអរិយធម៌ចំណាស់»។

តំបន់វប្បធម៌នៅម៉ាឡេស៊ី

លោកគូសបញ្ជាក់ទៀតថា តាមរយៈសន្និសីទនេះ ជាឱកាសបង្ហាញបញ្ញវន្ត និងអ្នកប្រាជ្ញខ្មែរ ឱ្យគេបានដឹងពីសមត្ថភាពរបស់ខ្មែរយើង ដែលបានសិក្សាស្រាវជ្រាវ និងចងក្រងឯកសារជាច្រើនពីតំបន់អង្គរ និងតំបន់អរិយធម៌ច្រើនកន្លែងទៀត។ បន្ថែមពីនេះ ជាឱកាស ដើម្បីទាក់ទាញទេសចរណ៍វប្បធម៌ផងដែរ។ លោកសាស្រ្តាចារ្យបន្តទៀតថា៖«គ្រូខំប្រឹងធ្វើ ដើម្បីឱ្យប្រវត្តិសាស្រ្តខ្មែររីកចម្រើន ទាំងវប្បធម៌ អរិយធម៌យើង ព្រោះយើងមិនដែលបានផ្សាយវប្បធម៌យើងឱ្យគេដឹងទេ ដូច្នេះបញ្ញវន្តយើងត្រូវប្រជុំគ្នា រៀបចំ និងដោះស្រាយរួមគ្នា»។

គួរជម្រាបថា សន្និសីទស្តីពី ដើមសម័យប្រវត្តិសាស្រ្ដរបស់អាស៊ីអាគ្នេយ៍ ដែលត្រូវបានរៀបចំឡើងនៅទឹកដីម៉ាឡេស៊ី មានសាស្រ្តាចារ្យ បញ្ញវន្ត បណ្តាប្រទេសដែលបានចូលរួម បានផ្លាស់ប្តូរទិន្នន័យ ផ្តល់ឯកសារទស្សនៈវិស័យដ៏ទូលំទូលាយបន្ថែមទៀតនៃការរកឃើញគំហើញរបស់ពួកគេ និងបានពិភាក្សាអំពីបញ្ហារួមនៅក្នុងប្រវត្តិសាស្ត្រដើមសម័យនៃអាស៊ីអាគ្នេយ៍ផងដែរ។

តាមរយៈសន្និសីទនៅម៉ាឡេស៊ី ក៏បានដាក់ចេញសំណើដ៏សំខាន់មួយ គឺសំណើរបស់អ្នកប្រាជ្ញ/បញ្ញវន្ត សម្រាប់ការផ្លាស់ប្តូរចំណេះដឹងបន្ថែម ការស្រាវជ្រាវរួមគ្នា និងការចែករំលែកទិន្នន័យសម្រាប់ជាប្រយោជន៍ ដល់ប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ ក៏ដូចជាឥណ្ឌា និងចិន ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១០ នាទីutes មុន

SEA Games 2025​ ប្រទេស​ថៃ​ ប្រើប្រាស់​ ខេត្ត-ក្រុង​ ចំនួន​៣​ សម្រាប់​ប្រកួត​លើ​ ៥០​ប្រភេទ​កីឡា​

កីឡា២៥ នាទីutes មុន

ស្ថិតិដ៏ល្អរបស់លោក Pep Munoz ដឹកនាំក្លិប​ព្រះខ័នរាជស្វាយរៀង ២ រដូវកាល

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ណាសា ព្រមានពីព្យុះព្រះអាទិត្យ ដែលនឹងជះឥទ្ធិពលមកផែនដី ប៉ុន្មានថ្ងៃទៀត

ព័ត៌មានជាតិ៥៨ នាទីutes មុន

ជំនន់ទឹកភ្លៀងបណ្ដាល​ឱ្យ​ជន់​លេច និងខូចខាតផ្លូវលំក្នុងឃុំចំនួន ២ នៅស្រុកអូរគ្រៀងសែនជ័យ

ព័ត៌មានជាតិ៥៨ នាទីutes មុន

កូនដើមត្របែកព្រៃជាង៤០០ដើមត្រូវបានដាំតាមដងផ្លូវក្បែររង្វង់មូលគោព្រៃ ដើម្បីបង្កើនសោភ័ណភាព និងលើកកម្ពស់បរិស្ថានបៃតង

Sokha Hotels

ព័ត៌មានពេញនិយម