ព័ត៌មានជាតិ
រាជបណ្ឌិត្យសភាកម្ពុជា ចុះMOU ជាមួយស្ថានទូតគុយបាដើម្បីពង្រឹងកិច្ចសហការវិស័យអប់រំ និងការស្រាវជ្រាវរួមគ្នា
បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកថា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ រាជបណ្ឌិត្យសភាកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងស្ថានទូតគុយបា ក្នុងនាមតំណាងឱ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រអប់រំអេនរីកេ ហូសេ វ៉ារ៉ូណា (Enrique Jose Varona University of Pedagogical Sciences) និងសាកលវិទ្យាល័យកាម៉ាហ្គុយអី អីហ្គាស្យូ អាហ្គាម៉ុនតេ ឡូយណាហ្ស នៃសាធារណរដ្ឋគុយបា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការស្រាវជ្រាវរួមគ្នា។

លោកបណ្ឌិត បានលើកឡើងថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើ ៨ចំណុច។ ចំណុចទី១. ការផ្លាស់ប្តូរឯកសារបោះពុម្ពផ្សាយសិក្សា និងសម្ភារៈស្រាវជ្រាវ, ទី២. ការផ្លាស់ប្តូរអ្នកជំនាញវិទ្យាសាស្ត្ររវាងគ្នា, ទី៣. ការផ្លាស់ប្តូរគ្រូបង្រៀនពីស្ថាប័នទាំងពីរសម្រាប់ការបណ្តុះបណ្តាលភាសា, ទី៤. កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម, ទី៥. ការផ្លាស់ប្តូរទស្សនកិច្ចរបស់អ្នកសិក្សាស្រាវជ្រាវ អ្នកស្រាវជ្រាវថ្នាក់បណ្ឌិត និងគណៈប្រតិភូ សម្រាប់ការសិក្សាស្រាវជ្រាវ និងទស្សនកិច្ចសិក្សា។ ចំណុចទី៦. សំណើគម្រោងស្រាវជ្រាវរួម និងអនុវត្តគម្រោងស្រាវជ្រាវរួម, ទី៧. ស្វែងរកដៃគូសហប្រតិបត្តិការ ដើម្បីជួយគ្នាទៅវិញទៅមក និងទី៨ គឺការរៀបចំសិក្ខាសាលា និងសន្និសីទរួមគ្នា។
ជាមួយគ្នានេះ បណ្ឌិត សុខ ទូច បានបញ្ជាក់ទៀតថា កម្ពុជា ត្រូវតែមានធនធានមនុស្សគ្រប់ភាសា។ សម្រាប់រាជបណ្ឌិត្យសភា នឹងផ្ដោតជាសំខាន់លើកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលភាសាអេស្ប៉ាញ ដើម្បីទាក់ទាញទេសចរពីបណ្ដាប្រទេសអាម៉េរិកឡាទីន។ ត្រង់ចំណុចនេះ លោកអះអាងថា៖ «យើងមិនត្រូវធ្វើជាឧបករណ៍គេនោះទេ ត្រូវធ្វើជាម្ចាស់លើវិស័យទេសចរណ៍»៕





-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


