Connect with us

ព័ត៌មានជាតិ

បណ្ឌិត សុខ ទូច ថាថៃឈ្លានពានកម្ពុជា មិនមែនជារឿងថ្មី ខណៈលោក ពុយ គា បន្ទរ ថៃកំពុងយកគំរូតាមប្រទេសមហាអំណាចគាបសង្កត់កម្ពុជា

បានផុស

នៅ

ប្រធានរាជបណ្ឌិតសភាកម្ពុជា បណ្ឌិត សុខ ទូច បានរំឮកពីប្រវត្តិសាស្ត្រថា ការឈ្លានពានរបស់ថៃលើកម្ពុជា មិនមែនជារឿងថ្មីនោះទេ ប៉ុន្តែបានកើតឡើងជាបន្តបន្ទាប់តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។ ស្របពេលនោះ ប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ពុយ គា បន្ទរបន្ថែមថា ថៃកំពុងយកគំរូតាមប្រទេសមហាអំណាច ដោយប្រើប្រាស់ទាំងកម្លាំងយោធា និងសង្គ្រាមព័ត៌មាន ដើម្បីគាបសង្កត់ប្រទេសតូច ជាក់ស្តែងរំលោភបំពានលើអធិបតេយ្យភាពរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាគ្មិនទាំងពីរ បានលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សាតុមូល ស្តីពី តើអ្វីដែលជាសេណារីយ៉ូធ្វើឱ្យពិភពលោកបាត់បង់សណ្តាប់ធ្នាប់នាពេលបច្ចុប្បន្ន? នាព្រឹកថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៦។ ក្នុងវេទិកាពិភាក្សានេះ បណ្ឌិត សុខ ទូច បានលើកឡើងថា កម្ពុជាមិនគួរចាត់ទុកការឈ្លានពានរបស់ថៃជារឿងថ្មីនោះទេ ព្រោះប្រវត្តិសាស្ត្របានបង្ហាញថា សកម្មភាពបែបនេះកើតមានតាំងពីសម័យមុនៗមក។ លោកបានរំឮកថា នៅពេលកម្ពុជាបង្ហាញភាពស្មោះត្រង់ និងជួយថៃក្នុងសង្គ្រាមជាមួយភូមា ថៃបានឆ្លៀតឱកាសវាយប្រហារកម្ពុជានៅពេលដែលឃើញកម្ពុជាចុះខ្សោយ។

លោកក៏បានលើកយកប្រវត្តិសាស្ត្រនៃសន្ធិសញ្ញារវាងបារាំង និងសៀម ឆ្នាំ១៩០៤ មកធ្វើជាឧទាហរណ៍ ដោយបញ្ជាក់ថា ព្រះបាទជូឡាលង្ករណ៍ ដែលជាព្រះមហាក្សត្រថៃត្រូវបានប្រជាជនថៃគោរពយ៉ាងខ្លាំង គឺជាអ្នកចុះហត្ថលេខាលើសន្ធិសញ្ញានោះ។ លោកចោទជាសំណួរថា ហេតុអ្វីបានជាភាគីថៃសព្វថ្ងៃព្យាយាមបដិសេធ ឬមិនទទួលស្គាល់ឯកសារប្រវត្តិសាស្ត្រដែលបុព្វបុរសរបស់ខ្លួនបានទទួលស្គាល់រួចហើយ។

បណ្ឌិត សុខ ទូច

ក្នុងន័យនេះ បណ្ឌិត សុខ ទូច ពន្យល់ជាលក្ខណៈប្រវត្តិសាស្រ្តថា ប្រទេសថៃតែងតែកែសម្រួលយុទ្ធសាស្ត្រទៅតាមការប្រែប្រួលនៃស្ថានការណ៍អន្តរជាតិ ដូចជាការចាប់ដៃជាមួយអង់គ្លេសនៅពេលអង់គ្លេសមានឥទ្ធិពល ជាមួយបារាំងនៅពេលបារាំងមានអំណាច និងជាមួយជប៉ុននៅពេលជប៉ុនក្លាយជាមហាអំណាច ដើម្បីសម្រេចផលប្រយោជន៍របស់ខ្លួន រួមទាំងការពង្រីកឥទ្ធិពលលើកម្ពុជាផងដែរ។ ដូច្នេះ លោកអំពាវនាវឱ្យកូនខ្មែរទាំងអស់សិក្សាពីប្រវត្តិសាស្ត្រ និងពង្រឹងសមត្ថភាពខ្លួនឱ្យកាន់តែរឹងមាំ។

លោក ពុយ គា

ជាមួយគ្នានេះ ប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ពុយ គា មានប្រសាសន៍ថា សណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន កុំពុងមានការប្រែប្រួលហើយ ពោលប្រទេសធំៗ និងមានអំណាច ធ្វើបាប ឈ្លានប្រទេសតូច និងទន់ខ្សោយជាងខ្លួន។
លោករំលេចថា ក្នុងបរិបទនេះ ថៃកំពុងយកគំរូតាមប្រទេសមហាអំណាច គាបសង្កត់ប្រទេសតូច ប្រើគ្រប់វិធីសាស្រ្តទាំងសព្វាវុធ និងសង្គ្រាមព័ត៌មាន ធ្វើសកម្មភាពដើម្បីឈ្លានពានដែនអធិបតេយ្យកម្ពុជា។

លោកថ្លែងថា៖«ជាក់ស្តែង ជម្លោះព្រំដែនកម្ពុជានិងថៃ ថៃបានប្រើគ្រប់មធ្យោបាយទាំងអស់ ទាំងសង្គ្រាមប្រដាប់អាវុធ យន្តហោះ ដ្រូន ហើយសង្គ្រាមព័ត៌មានមកជាមួយគ្នា។ នេះហើយដែលប្រទេសនីមួយៗ ក្នុងពិភពលោកកំពុងតែប្រឹងប្រែងប្រើប្រាស់»។

ជាមួយគ្នានេះ លោក ពុយ គា បង្ហាញប្រតិកម្មចំពោះសកម្មភាពរដ្ឋមន្ត្រីការបរទេសថៃដែលបានបើកកិច្ចពិភាក្សាក្រៅផ្លូវការជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីបង្ហាញថា ខ្លួនស្អាតស្អំ ជួយរកសន្តិភាពឱ្យមីយ៉ាន់ម៉ា ខណៈខ្លួនឯងកំពុងឈ្លានពានកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម