ជីវិតកម្សាន្ដ
Rith Omega ទម្លាយថា ប៊ុត សីហា សម្រេចដើរចេញពីវិថីសិល្បៈជាថ្មី ព្រោះរងសម្ពាធពីការមាក់ងាយពេក
អ្នកដឹកនាំសម្តែង និងជាអ្នកនិពន្ធវ័យក្មេងលោក ឃុន ធារិទ្ធិ ហៅ Rith Omega បានប្រកាសថា ទំនាក់ទំនងរវាងលោក និងតារាចម្រៀងលោក ប៊ុត សីហា គឺលែងមានអ្វីពាក់ព័ន្ធគ្នាទៀតហើយ។

លោក ឃុន ធារិទ្ធិ ហៅ Rith Omega បានបង្ហោះសំណេរថា “សូមមិននិយាយអ្វីទាំងអស់ ហើយសូមបញ្ជាក់ សីហា មិនបានទៅជក់ថ្នាំទៀតទេ តែគាត់ប្រាប់ថាគាត់ពិបាករងសម្ពាធនឹងពាក្យគេមើលងាយ រើសអើងគាត់ ពេលគាត់អានមតិរិះគន់គាត់ ជេគាត់ ហើយពេលនៅហាងមានគេហៅគាត់ អាតារាបែកថ្នាំ អាជាប់គុក គាត់ខ្មាស់គេ”។
លោកបន្តទៀតថា សីហា “សុំខ្ញុំឈប់ច្រៀងហើយ សុំរស់នៅតាមសមាជីវោធម្មតាវិញ ខ្ញុំសុខចិត្តខ្មាស់គេមួយប្រទេសខ្ញុំសុំទោសផងដែលបានអះអាងជួយ សីហា តែចុងក្រោយនៅតែមិនអាចឱ្យ សីហា មានទីផ្សារចូលសិល្បៈវិញបាន”។
លោក Rith Omega បានបន្ថែមថា លោកពិតជាបានខំអស់ហើយក្នុងការជួយ តែផលដែលបានមកវិញ មានតែការខកចិត្ត។ លោកថា Album ប៊ុត សីហា ៦៦បទ លោកនឹងទុកផ្តល់ឱកាសជួយអ្នកផ្សេងដែលគេចង់ច្រៀងចង់ល្បី ពិតប្រាកដ។
គួរម្លឹកថា កន្លងមកអតីតផលិតករនិងជាអ្នកដឹកនាំសម្តែងវ័យក្មេងលោក ឃុន ធារិទ្ធិ ហៅ Rith Omega ធ្លាប់បានអង្វរសុំចិត្តមហាជនក៏ដូចជាអ្នកគាំទ្រមេត្តាឈប់រិះគន់ ឬខឹងតាមជាន់ពន្លិតតារាចម្រៀងលោក ប៊ុត សីហា បន្តទៀតព្រោះពេលនេះ ប៊ុត សីហា តាំងចិត្តជាថ្មីក្នុងការចាប់ផ្តើមឡើងវិញ។ ប៉ុន្តែចុងក្រោយបែរជាប្រកាសលែងមានអ្វីពាក់ព័ន្ធជាមួយគ្នាវិញ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


