Connect with us

កីឡា

ញាក់សាច់! លោក Deco បង្ហើបពី Barcelona ចង់បានខ្សែប្រយុទ្ធស្លាបកំពូល ២ នាក់នៅ អង់គ្លេស

បានផុស

នៅ

លោក Deco នាយកផ្នែកកីឡារបស់ Barcelona បានបង្ហើបពីឈ្មោះខ្សែប្រយុទ្ធស្លាបឆ្នើមៗ ២ នាក់ ដែលក្រុមអ្នកមានបុណ្យចង់បានមកពង្រឹងក្រុមនៅរដូវក្តៅនេះ។

លោក Deco និងប្រធានក្លិប Barcelona លោក Joan Laporta
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់វិទ្យុជាតិ អេស្ប៉ាញ El Mon a Rac1 លោក Deco បាននិយាយដោយមិនលាក់លាមថា៖ «ពួកយើងចង់បាន Luis ហើយពួកយើងចង់បាន Rashford ប៉ុន្តែពួកយើងមិនអាចនិយាយអំពីកីឡាករ ដែលកំពុងជាប់កិច្ចសន្យាបានទេ»

តាមការលើឡើងរបស់លោក Deco គឺ Barcelona មានបំណងចង់បាន Luis Diaz របស់ Liverpool និង Marcus Rashford របស់ Manchester United ដែលកំពុងខ្ចីជើងទៅ Aston Villa។ យ៉ាងណា កីឡាករទាំង ២ នេះ ក៏ធ្លាប់មានពាក្យចចាមអារ៉ាមជាមួយក្រុមម្ចាស់ជើងឯកលីគកំពូល អេស្ប៉ាញ ជាច្រើនលើកហើយដែរ ប៉ុន្តែកន្លងមក ការចរចានៅពុំទាន់បានជោគជ័យនៅឡើយ ដោយសារបញ្ហាហិរញ្ញវត្ថុ។

Marcus Rashford និង Luis Diaz

គួរបញ្ជាក់ថា Rashford នៅសល់កិច្ចសន្យារយៈពេល ២ រដូវកាលជាមួយ Man United ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៨។ ចំណែក Diaz វិញ គឺនៅសល់កិច្ចសន្យាជាមួយ Liverpool រយៈពេល ១ រដូវកាលទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៧៕

Marcus Rashford
Luis Diaz

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportbible

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម