Connect with us

កីឡា

ប្រធានសហព័ន្ធគុនខ្មែរ ថ្លែងអំណរគុណលោកជំទាវ ហ៊ុន ម៉ាណា តែងតែជួយផ្សព្វផ្សាយគុនខ្មែរ ពិសេសការប្រកួតនៅអាមេរិក

បានផុស

នៅ

ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ​ ថ្លែងអំណរគុណ​​ចំពោះ​លោក​ជំទាវ​ ហ៊ុន​ ម៉ាណា​ តែងតែ​ជួយ​ផ្សព្វផ្សាយ​ប្រដាល់​គុន​ខ្មែរ​ដោយ​មិន​យក​ថវិកា​ និង​ជួយ​ឧបត្ថម្ភ​ថវិកា​ថែម​ទៀត​ផង​នៅ​ពេល​សហព័ន្ធ​មាន​កម្មវិធី​តូច-ធំ​កន្លង​ទៅ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ខូវ​ ឆាយ​

ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មុន​ទៅ​សហរដ្ឋអាមេរិក​ លោក​ ខូវ​ ឆាយ​ បាន​ឲ្យ​ដឹង​ថា​ ស្ថានីយទូរទស្សន៍​ BTV បាយ័ន​ គឺ​តែងតែ​ជួយ​ឡាយ​ (Live) ការ​ប្រកួត​ធំៗ​នៅ​ក្រៅ​ប្រទេស​ដូច​ជា​ អេស្ប៉ាញ​ បារាំង​ អូស្ត្រាលី​ និង​នៅ​សហរដ្ឋអាមេរិក​ជា​ដើម​ដោយ​មិន​យក​ថវិកា​នោះ​ទេ។​ ក្រៅ​តែ​ពី​មិន​យក​ថវិកា​ហើយ​នោះ​ក៏​ឆ្លៀត​បាន​ឧបត្ថម្ភ​ជា​និច្ច​ដល់​សហព័ន្ធ​នៅ​ពេល​មាន​កម្មវិធី​តូច-ធំ​​នា​ពេល​កន្លងទៅ។​

ប្រធាន​សហព័ន្ធ​រូប​នេះ​ថ្លែង​អំណរគុណ​ជា​ខ្លាំង​ចំពោះ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​លោក​ជំទាវ​ ហ៊ុន​ ម៉ាណា​ និង​ឯកឧត្ដម ឌី វិជ្ជា​ ដែល​ស្រឡាញ់​ និង​រួម​ចំណែក​ជួយ​ដល់​វិស័យ​កីឡា​ជា​ច្រើន​ឲ្យ​រឹតតែ​មាន​ការ​អភិវឌ្ឍន៍​ និង​មាន​ភាព​ល្បីល្បាញ​ទាំង​ថ្នាក់​ជាតិ​ និង​អន្តរជាតិ។​ តំណាង​គុន​ខ្មែរ​រូប​នេះ​ជូន​ពរ​ដល់​ថ្នាក់ដឹកនាំ​ទាំង​ពីរ​មាន​សុខភាព​ល្អ​ និង​រឹតតែ​ជោគជ័យ​គ្រប់​ភារកិច្ច​​ទាំង​អស់។​

​លោក​ជំទាវ​ ហ៊ុន​ ម៉ាណា

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ដ៏​ធំ​នៅ​ទឹកដី​សហរដ្ឋអាមេរិក​ដែល​មាន​សុទ្ធតែ​ជើង​ខ្លាំង​ដូច​ជា​ ឡៅ ចន្ទ្រា​ ឡៅ ចិត្រា​ លន បញ្ញា​ ពេជ្រ​ សម្បត្តិ​ អេ យ៉ានុត​ នឹង​មាន​ផ្សាយ​ទស្សនា​ផង​ដែរ​នៅ​ទូរទស្សន៍​ BTV​ នា​ព្រឹក​ថ្ងៃ​ទី១​ ខែ​មិថុនា​ ឆ្នាំ​២០២៥​៕​

​ឯកឧត្ដម ឌី វិជ្ជា និងលោក​ជំទាវ​ ហ៊ុន​ ម៉ាណា​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៦ នាទីutes មុន

ការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ២០២២-២០២៧ មានវឌ្ឍនភាពល្អ

ព័ត៌មានជាតិ១២ នាទីutes មុន

ក្រុមហ៊ុនបច្ចេកវិទ្យារបស់ម៉ាឡេស៊ី បង្ហាញបំណងស្វែងរកឱកាសវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា

ព័ត៌មានជាតិ១៣ នាទីutes មុន

​​​រដ្ឋាភិបាលនឹងជ្រើសរើសដៃគូឯកជនអនុវត្ត​ គម្រោងចំណតឆ្លាតវៃ ក្រុងព្រះសីហនុ​ ក្នុងត្រីមាសទី ៣​ ខាងមុខនេះ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

​ជំងឺអាសន្នរោគផ្ទុះឡើង​ខ្លាំង​នៅស៊ូដង់សម្លាប់មនុស្ស១៧២នាក់ក្នុងពេលត្រឹមសប្ដាហ៍

កីឡា១៨ នាទីutes មុន

ប្រធានសហព័ន្ធគុនខ្មែរ ថ្លែងអំណរគុណលោកជំទាវ ហ៊ុន ម៉ាណា តែងតែជួយផ្សព្វផ្សាយគុនខ្មែរ ពិសេសការប្រកួតនៅអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម