Connect with us

ជីវិតកម្សាន្ដ

អតីតម្ចាស់មកុដ Miss Universe 2005 ត្រៀមមកកម្ពុជា ដើម្បីបង្ហាត់បេក្ខភាព MUC 2025 ទាំង២០រូប

បានផុស

នៅ

Miss Universe 2005 អ្នកនាង Natalie Glebova ត្រៀមខ្លួននឹងបង្ហាញវត្តមានមកប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខ ពោលគឺ នៅចុងខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីបង្ហាត់ដល់បេក្ខភាព MUC 2025 ទាំង២០រូប។ នេះបើតាមការឱ្យដឹងនៅលើផេក Miss Universe Cambodia។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្តមានរបស់អ្នកនាង ណាតាលី មកដល់កម្ពុជាគឺតបតាមការអញ្ជើញរបស់ស្ថាប័ន Miss Universe Cambodia។អ្នកនាង ណាតាលី នឹងជាអ្នកបង្ហាត់បង្រៀនក្នុង Master Class វគ្គទីមួយ ទៅកាន់សុភាពស្ត្រីទាំង ២០រូប របស់យើង។

ស្ថាប័ន Miss Universe Cambodia បានឱ្យដឹងថា អ្នកនាង Natalie Glebova Miss Universe 2005 នឹងមានវត្តមាននៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥។ 

ជាមួយគ្នានឹងដំណឹងខាងលើនេះ ភ្លាមៗនោះអតីតម្ចាស់មកុដ Miss Grand Cambodia 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលពេលនេះក្លាយជាបេក្ខភាព MUC 2025 បានបង្ហាញការចាប់អារម្មណ៍ និងបញ្ចេញមតិដោយស្វាគមន៍ចំពោះវត្តមានមកដល់របស់ Miss Universe 2005 ណាតាលី ថា Welcome Queen Miss Universe 2005 ។

ដោយឡែកសម្រាប់អ្នកគាំទ្រមួយចំនួនបានបញ្ចេញ មតិប្រដៀងគ្នាដែរថាUniverse ឆ្នាំនេះលេងឈុតធំហើយដឹងតែល្អមើលជាក់ជាមិនខានស្វាគមន៍ Miss Universe 2005 មកកាន់ទឹកដីប្រទេសកម្ពុជា។ គួរបញ្ជាក់ថា កម្មវិធីប្រឡង Miss Universe Cambodia 2025 បាននិងកំពុងចាប់ផ្តើមដំណើរការកម្មវិធីរបស់ខ្លួន ខណ:កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥​ កន្លងទៅបានបំពាក់ឆៀង និងបង្ហាញបេក្ខភាពផ្លូវការដែលសុទ្ធសឹងតែអ្នកដែលមានសមត្ថភាពខ្លាំងដូចគ្នា៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១ នាទីute មុន

អតីតម្ចាស់មកុដ Miss Universe 2005 ត្រៀមមកកម្ពុជា ដើម្បីបង្ហាត់បេក្ខភាព MUC 2025 ទាំង២០រូប

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

អាស៊ាន​ ​ប្រទេស​ឈូង​សមុទ្រ​ពែរ្ស និង​ ចិន បើក​កិច្ចប្រជុំកំពូលដ៏សំខាន់​​ ចំពេល​​សង្គ្រាមពន្ធ​គយ​ជាមួយអាមេរិក​

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បង្ក្រាបទីតាំងកែច្នៃគ្រឿងញៀនពីរកន្លែងឃាត់ខ្លួនជនជាតិ​វៀតណាម​៨នាក់ និងថ្នាំញៀនជាង៥៦គីឡូក្រាម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រកឃើញផ្នូរបុរាណអាយុ​កាល​ជាង ៣ពាន់ឆ្នាំរបស់មន្ត្រីល្បីៗក្នុងទីក្រុង Luxor ប្រទេសអេហ្ស៊ីប

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​Medvedev ព្រមាន​អំពី​​សង្គ្រាម​លោកលើក​ទី៣ ក្រោយ​ត្រាំ​ហៅ​ «រុស្ស៊ី​​លេងជាមួយភ្លើង​»​

Sokha Hotels

ព័ត៌មានពេញនិយម