ជីវិតកម្សាន្ដ
លោក អ៉ិន វិចិត្រ ខកចិត្តខ្លាំង ក្រោយគ្មានការគាំទ្រកម្មវិធីប្រកួតបវរកញ្ញាអន្តរជាតិ ខណៈចំណាយអស់រាប់សែនដុល្លារ
អ្នករៀបចំកម្មពិធី Miss Teen Icon International លោក អ៉ិន វិចិត្រ បានសម្តែងការឈឺចាប់ និងខកចិត្តជាខ្លាំងដោយសួររកអ្នកពោលស្រលាញ់ជាតិ ខណ:លោកខំចំណាយលុយអស់រាប់សែនដុល្លារដើម្បីរៀបចំកម្មវិធីបវរកញ្ញាអន្តរជាតិ នៅកម្ពុជាតែគ្មានការគាំទ្រ។
ការលើកឡើងរបស់លោក អ៉ិន វិចិត្រ បន្ទាប់កត់សម្គាល់ថា កម្មវិធីប្រឡងបវរកញ្ញាអន្តរជាតិរបស់ខ្លួននាពេលកន្លងមកហាក់ពុំមានការចូលរួមគាំទ្រផុសផុលពីសំណាក់មហាជនខ្មែរសោះឡើយ ពោល គឺមានតែការបញ្ចេញមតិចោលដោយគ្មានឆន្ទ:លើកស្ទួយវិស័យមួយនេះឱ្យដើរទាន់ប្រទេសជិតខាងនោះឡើយ។
អ្នករៀបចំកម្មពិធី Miss Teen Icon International រូបនេះ បានរៀបរាប់ទាំងឈឺចិត្តថា បវរកញ្ញាលោកបញ្ជូនទៅ ក្រៅប្រទេសទាំងអស់ជិត ៣០នាក់ហើយ លោកបានរួមចំណែកចេញជាថវិការនិងក្រុមការងារចំណាយរាប់សែនដុល្លារទាំងថ្លៃ franchise ថ្លៃយន្តហោះ ថ្លៃប្រាក់ខែក្រុមការងារ គឺលោកត្រូវចំណាយពេលវេលាច្រើនដាច់បាយដាច់ទឹក។
លោកថា “ពេលពួកគាត់ឈ្នះបានមកុដត្រឡប់មកវិញ ពេលខ្លះខ្ញុំត្រូវជួលមនុស្សឱ្យទៅទទួលគាត់ទៀត ព្រោះស្ងាត់មនុស្សណាស់។ តើបងប្អូនស្រលាញ់ជាតិទៅណាអស់ពេលហ្នឹង? ហេតុអ្វីបងប្អូនគិតថាបងប្អូនស្រលាញ់ប្រទេសនេះជាងខ្ញុំនៅពេលខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងដើម្បីជាតិនេះហើយ? មិនបាច់បង្រៀនខ្ញុំឱ្យស្រលាញ់ជាតិទេ ព្រោះខ្ញុំកំពុងធ្វើវាជារាល់នាទីទាំងថវិកាសកម្មភាពនិងពេលវេលា”។
លោក អ៉ិន វិចិត្រ បានរៀបរាប់ទៀតថា “ខ្ញុំរៀបចំកម្មវិធីបវរកញ្ញាអន្តរជាតិ៤លើកហើយ ខ្ញុំទៅសុំអង្វរគ្រប់គ្នាឱ្យមកទស្សនាផ្ទាល់ ដល់ពេលខ្ញុំហត់ពេក ឆ្នាំនេះអត់បានអង្វរគ្រប់គ្នាយប់ផ្តាច់ព្រ័ត្រ ឆ្នាំនេះអត់មានអ្នកមកមើលមែន។ ខ្ញុំខកចិត្តយ៉ាងណាដែលខ្ញុំរៀបឆាកដ៏ល្អ តែគ្មានការគាំទ្រពីបងប្អូន? ខ្ញុំគិតថាយើងគួរតែក្លាវខ្លា ដូចនេះរាល់កម្មវិធីអន្តរជាតិនៅស្រុកយើង”។

លោកសង្កត់ធ្ងន់ទៀតថា ការគាំទ្របវរកញ្ញាពិតគឺត្រូវធ្វើប្រចាំរាល់ថ្ងៃរាល់ពេល បើជា fan ពិត ត្រូវទិញសំបុត្រទៅទស្សនា។ ទន្ទឹមនេះ លោកក៏បានចោទសួរទៅអ្នកដែលស្នើសុំឲ្យធ្វើតាមពាក់ព័ន្ធនឹងសំបុត្រទស្សនា ថាតើទិញសំបុត្រគាំទ្រកម្មវិធីបានប៉ុន្មានសំបុត្រដែរ? ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


