ព័ត៌មានជាតិ
ក្រុមហ៊ុនវិនិយោគមួយគ្រោងបូមខ្សាច់ព្រែកកោះប៉ោ ទៅផ្គត់ផ្គង់ធ្វើតារាងវាយកូនហ្គោលនៅជប៉ុន
អាជ្ញាធរខេត្តកោះកុង បង្ហើបថាមានក្រុមហ៊ុនឯកជនមួយគ្រោងធ្វើអាជីវកម្មយកធនធានខ្សាច់នៅតាមដងព្រែកកោះប៉ោ ស្ថិតនៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដើម្បីយកទៅផ្គត់ផ្គង់ធ្វើតារាងវាយកូនហ្គោលនៅប្រទេសជប៉ុន ប៉ុន្តែគម្រោងនេះកំពុងមានការពិគ្រោះយោបល់គ្នាលម្អិតជាមុនសិន។

ក្រុមហ៊ុន Asia Energy International Co.,LTD នឹងគ្រោងធ្វើអាជីវកម្មបូមខ្សាច់ពីបាតដៃព្រែកកោះប៉ោ ដែលមានទំហំ ២៩.៤២ហិកតា ក្រោយការផ្តល់អាជ្ញាបណ្ណពីក្រសួងរ៉ែ និងថាមពល។ នេះបើតាមឯកសាររបស់លោក ទៀ សុរៈឆ័យ អភិបាលរងខេត្តកោះកុង ដែលកម្ពុជាថ្មីទទួលបានថ្មីៗនេះ។

លោកអភិបាលរងខេត្តកោះកុង ដដែលបន្តថា ដើម្បីបញ្ចៀសនូវបញ្ហាណាមួយកើតឡើងអំឡុងពេលប្រតិបត្តិការគម្រោង ក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុនវិនិយោគ អាជ្ញាធរខេត្តស្រុក និងប្រជាពលរដ្ឋ បាននិងកំពុងធ្វើវេទិកាពិគ្រោះយោបល់គ្នាលម្អិតអំពីនីតិវីធី បែបបទ និងបច្ចេកទេសនៃការធ្វើអាជីវកម្ម ដើម្បីជាការយល់ដឹងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

លោក ទៀ សុរៈឆ័យ រំពឹងដែរថា អ្វីដែលជាការពន្យល់ផ្នែកបច្ចេកទេសរបស់មន្រ្តីជំនាញ នឹងធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅផ្ទាល់ក្នុងតំបន់ នឹងទទួលបាននូវព័ត៌មានលម្អិត ក៏ដូចជាសុក្រឹតភាពនៃការធ្វើសកម្មភាពបូមខ្សាច់ ជាពិសេសប្រតិបត្តិការរបស់ក្រុមហ៊ុនស្របតាមនីតិវិធី និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលអាចបញ្ចៀសបាននូវបញ្ហានានាជាមួយប្រជាពលរដ្ឋរស់នៅ និងប្រកបរបរនេសាទតាមដងព្រែក និងការការពារបរិស្ថានទាំងប្រព័ន្ធអេកូឡូស៊ីតាមបណ្តោយដងព្រែកឱ្យរក្សាបានលំហ្នឹងបរិស្ថានធម្មជាតិ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចកាន់តែប្រសើរស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ដោយឡែកក្រុមហ៊ុនវិនិយោគ ក៏ត្រូវបានអាជ្ញាធរខេត្តកោះកុង ផ្តល់ការណែនាំបន្ថែមសុំអោយមានកិច្ចសហការល្អបំផុតជាមួយអាជ្ញាធរសមត្ថកិច្ច និងមន្រ្តីជំនាញពាក់ព័ន្ធ ដើម្បីអនុវត្តការងារស្របតាមមនីតិវិធីលក្ខណៈបច្ចេកទេស និងគោរពច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងច្បាប់ស្តីពីអាជីវកម្មរ៉ែខ្សាច់សំណង់៕
អត្ថបទ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៦ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម២ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី