ព័ត៌មានជាតិ
អាជីវករ និងកម្មករ អ្នករត់ម៉ូតូ កង់បី ៧៣នាក់ ទទួលបានអង្ករពីសម្តេចតេជោ
បងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី នៅផ្សារអូឡាំពិក កម្មករស៊ីនទ្រីសំអាតផ្សារ អ្នករត់រីម៉កកង់បី ម៉ូតូឌុប ចំនួន៧៣នាក់ ដែលមានជីវភាពខ្វះខាត ក្នុងគ្រួសារត្រូវទទួលបានអង្ករ១បេ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៩ ខែមីនានេះ តាមរយៈ លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ យកទៅប្រគល់ជូន ក្នុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ។
ប្រធានគណៈកម្មការផ្សារអូឡាំពិក លោកឡយ ស៊ាងអាងមានប្រសាសន៍លើកឡើងថា “អំណោយដែលចែកជូនខាងលើនេះជាអំណោយដ៍ថ្លៃថ្លា របស់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ដើម្បីអោយគណៈកម្មការផ្សារអូឡាំពិក យកមកចែកជូនផ្ទាល់ដល់បងប្អូនអាជីវករនិងកម្មករអនាម័យ អ្នករត់កងបី រត់ម៉ូតូឌុបដែលមានជីវភាពខ្វះខាតនិងទីទ័លក្រ ក្នុងតំណាក់កាលនៃជម្ងឺកូវីដ-១៩ កំពុងរីករាលដាលនៅក្នុងរាជធានីភ្នំពេញនេះ”។
លោកឡយ ស៊ាងអាងបានមានប្រសាសន៍លើកឡើងទៀតថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន យកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋ ក្រីក្រជួបការលំបាល៕
អត្ថបទ៖ស្រីរ័ត្ន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង