ព័ត៌មានជាតិ
គណៈកម្មការផ្សារទួលទំពូងផ្តល់អំណោយជូនអាជីវករនិងកម្មករអនាម័យ ដែលមានជីវភាពខ្វះខាត ក្នុងតំណាក់កាលកូវីដ-១៩
លោក ចំរើន សុខលីម ប្រធានគណៈកម្មការផ្សារទួលទំពូងនាព្រឹកថ្ងៃ២៩ ខែមិនា ឆ្នាំ២០២១នេះបានផ្តល់អង្ករនិងម៉ាស់មួយចំនួនជូនដល់អាជីវករនិងកម្មករអនាម័យដែលមានជីវភាពខ្វះខាត ក្នុងតំណាក់កាលកូវីដ-១៩រីករាលដាលនៅក្នុងរាជធានីភ្នំពេញ។
អាជីវករនិងកម្មករអនាម័យដែលមានជីវភាពខ្វះខាតទីទ័លក្រនៅផ្សារទួលទំពូង ហើយដែលបានមកទទួលអំណោយទាំងនេះមានចំនួន៣៣នាក់ ក្នុងម្នាក់ទទួលបានអង្ករចំនួន១បាវនិងម៉ាស់ចំនួន២០ម៉ាស់។

លោក ចំរើន សុខលីម បានមានប្រសាសន៍លើកឡើងថា អំណោយដែលចែកជូនខាងលើនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ដើម្បីឲ្យគណៈកម្មការផ្សារទួលទំពូង យកមកចែកជូនផ្ទាល់ដល់បងប្អូនអាជីវករនិងកម្មករអនាម័យដែលមានជីវភាពខ្វះខាតនិងទីទ័លក្រ។

លោក ចំរើន សុខលីម បានមានប្រសាសន៍លើកឡើងទៀតថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបងប្អូនប្រជាពលរដ្ឋ ដោយមិនគិតថា ជាបងប្អូននៅភ្នំពេញឬនៅតាមបណ្តាលខេត្តនោះទេ។ ជាក់ស្តែងសម្រាប់ពេលនេះដោយឃើញបងប្អូនប្រជាពលរដ្ឋមានការលំបាកក្នុងជីវភាព ខណៈផ្ទុះឡើងនូវការរីករាលដាលជំងឺកូវី-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ទើបមានការផ្តល់ជូនពួកគាត់ភ្លាមតែម្តង។

លោក ចំរើន សុខលីម បានបញ្ជាក់ថា នៅផ្សារទួលទំពូងមានច្រកចេញ ចូលក្នុងផ្សារចំនួន១៦ច្រក ហើយទាំង១៦ច្រកនេះ គណៈកម្មការផ្សារ បានដាក់ អាកុលនិងម៉ាស៊ីនវាស់កម្ដៅ ព្រមទាំងបំពាក់ប្រព័ន្ធQR Code ទប់ស្កាត់កូវីដ Stop Covid ចំនួន៤ទៀតក្នុងមួយច្រក ដើម្បីការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
លោកក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្ដេចតេជោហ៊ុនសែន គឺ ៣កុំនិងបីការពារ ដើម្បីរួមបង្ការនិងទប់ស្កាត់កូវីដ-១៩នេះទាំងអស់គ្នា៕
អត្ថបទ ៖ ស្រីរ័ត្ន




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


