ព័ត៌មានជាតិ
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
វិទ្យាល័យព្រះសីហនុ មានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ចាម ដែលបានអនុវត្តកម្មវិធីសិក្សាថ្នាក់ពីរភាសា បារាំង-ខ្មែរ ត្រូវបានប្រកាសទទួលស្គាល់គុណភាពអប់រំកម្រិតបទដ្ឋានអន្តរជាតិ។

លោក សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ្សាក់ ប៉ឺឡេ (Jacque PELLET) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំក្រសួងអប់រំ និងមន្ត្រីជាន់ខ្ពស់ស្ថានទូតច្រើនរូប បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបំពាក់ស្លាក ឡាប៊ែលហ្រ្វង់អេឌុយកាស្យុង (LABELFRANCEDUCATION) នៅវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

ឡាប៊ែលហ្រ្វង់អេឌុយកាស្យុង គឺស្លាកសញ្ញាទទួលស្គាល់គុណភាពអប់រំកម្រិតបទដ្ឋានអន្តរជាតិដែលត្រូវបានផ្ដល់ជូនគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងការអនុវត្តកម្មវិធីសិក្សាថ្នាក់ពីរភាសា បារាំង-ខ្មែរ និងបានបំពេញគ្រប់លក្ខខណ្ឌតម្រូវតាមនិយាមកំណត់របស់កម្មវិធី។

បន្ថែមពីនេះទៀត កម្មវិធីឡាបែលហ្វ្រង់អេឌុយកាស្យុង មានគ្រឹះស្ថានសិក្សាសមាជិកពេញសិទ្ធិសរុបចំនួន៧១៦ និងអ្នកសិក្សានៅក្នុងក្របខ័ណ្ឌកម្មវិធីចំនួនជាង២០ម៉ឺននាក់ នៃបណ្ដាប្រទេសចំនួន៦៧ នៅទូទាំងពិភពលោក។
ជាក់ស្ដែង វិទ្យាល័យព្រះសីហនុ គឺជាគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈឈានមុខគេមួយនៅក្នុងខេត្តកំពង់ចាមដែលកំពុងតែបន្តនិរន្តរភាពកម្មវិធីសិក្សាថ្នាក់ពីរភាសា បារាំង-ខ្មែរ រហូតមកទល់នឹងពេលបច្ចុប្បន្ន និងបានប្រែក្លាយជាសាលាស្តង់ដាកម្រិតអន្តរជាតិក្នុងការផ្ដល់សេវាអប់រំជាភាសាបារាំងតាមប្រកាសទទួលស្គាល់ជាផ្លូវការនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ របស់ក្រសួងអឺរ៉ុប និងកិច្ចការបរទេសនៃសាធារណរដ្ឋបារាំង៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


