Connect with us

ជីវិតកម្សាន្ដ

ម្ចាស់មកុដ MCC ថានឹងប្រើតំណែងនេះឱ្យមានឥទ្ធិពលបំផុត ក្នុងការតំណាងជាតិប្រកួតលើឆាក​អន្តរជាតិ

បានផុស

នៅ

កញ្ញា ផន ស្រីពី ដែលទើបក្លាយជាម្ចាស់មកុដ Miss Cosmo Cambodia 2025 ត្រៀមតំណាងកម្ពុជាលើឆាកអន្តរជាតិបានសន្យាថា ខ្លួននឹងប្រើប្រាស់កេរ្តិ៍ឈ្មោះនៃតំណែងមួយនេះឱ្យមានឥទ្ធិពល ក្នុងការនាំយកទង់ជាតិកម្ពុជាទៅប្រកួតឆាក​អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមក បវរកញ្ញារូបនេះ ក៏ធ្លាប់បានប្តេជ្ញាឆន្ទ:របស់ខ្លួនថា នឹងប្រើសំឡេងក្នុងការផ្សព្វផ្សាយវប្បធម៌ និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអង្គរវត្ត ដើម្បីបង្ហាញភាពអស្ចារ្យទៅកាន់ឆាកអន្តរជាតិ។

តួយ៉ាង បន្ទាប់ពីឈ្នះមកុដកាលថ្មីៗបវរកញ្ញា ផន ស្រីពី បានឱ្យដឹងថា ទីបំផុតនាងធ្វើបានហើយ​ (ផន ស្រីពី​ MISS COSMO CAMBODIA 2025 ) ពេល​នេះ​មាន​អារម្មណ៍​ដូចជា​សុបិន ​ដែលនាងមិន​ចង់​ភ្ញាក់​ពី​គេង។ រាល់តំណក់ទឹកភ្នែក រាល់គ្រប់​ឧបសគ្គ​ និងការតស៊ូ​ពិតជាមានតម្លៃជ័យជម្នះ​នេះ​ មិន​មែន​ជា​ររបរបស់នាងតែប៉ុណ្ណោះ​ទេ ប៉ុន្ដែ​គឺជា​របស់អ្នកទាំងអស់គ្នាផង​ដែរ​ ចំពោះអ្នកគ្រប់គ្នាដែលជឿជាក់មកលើនាងនិងលើកទឹកចិត្តនាង និងគាំទ្រនាងទីបំផុត​ពួកយើងអាចធ្វើបានហើយ។

ស្រីពី បញ្ជាក់ថា “មកុដនេះវាមិនគ្រាន់តែជារបស់ខ្ញុំតែម្នាក់ឯងទេ តែក៏ជារបស់អ្នកទាំងអស់គ្នាផងដែររាល់ពាក្យជូនពរដែលអ្នកបានផ្ញើមកកាន់ខ្ញុំរាល់កាបង្ហោះដែលអ្នកបានចែករំលែក ខ្ញុំពិតជា​បាន​ជ្រួតជ្រាបដល់បេះដូង​ ហើយអ្នកទាំងអស់គ្នាគឺជា​កម្លាំងចិត្ត​ដ៏ធំធេងដែលឱ្យនាងខ្ញុំ​ឈរនៅលើវេទិកា​ដោយភាពក្លាហាន និង​យក​ជ័យជម្នះ​បាននៅក្នុងយប់នោះ”។

ម្ចាស់មកុដរូបនេះ បានសន្យាថា ខ្លួននឹង​ប្រើប្រាស់​កេរ្តិ៍ឈ្មោះនៃតំណែងមួយនេះ ប្រកបដោយកិត្តិយសថ្លៃថ្នូរ និងបានអះអាងថា ខ្លួនបានត្រៀម​ខ្លួន​រួចជា​ស្រេច​ ដើម្បីតំណាង​ឱ្យ​​ប្រទេស​កកម្ពុជា ក្នុងការចេញទៅប្រកួតសម្រស់នៅលើ​ឆាក​អន្តរជាតិនាពេលឆាប់ខាងមុខនេះ។

ទន្ទឹមនេះ ផន ស្រីពី ក៏បានថ្លែងការអរគុណក្រុមគ្រួសារដែលជាអ្នកគាំទ្រដំបូង និងលើកទឹកចិត្តខ្លាំងបំផុត ពិសេសអ្នកគាំទ្រ ព្រោះថា មុនពេលដែលឈ្នះមកុដនៅលើ​ក្បាលរបស់នាង គឺមានតែអ្នកគាំទ្រនេះហើយ ដែលប្រាប់ថា “អ្នកអាចធ្វើបាន” នៅពេលដែលភ្លើងងងឹតគ្មានពន្លឺ​ អ្នកទាំងអស់គ្នាគឺជាសំឡេងដែលបន្លឺឡើងថា ពួកយើងនៅទីនេះសម្រាប់អ្នក”៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៥ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៥ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម១៣ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម