Connect with us

ព័ត៌មានជាតិ

ក្រោយបានជួបសម្ដេចធិបតី ហ៊ុន ម៉ាណែត ពលរដ្ឋ​ខ្មែរនៅជប៉ុនបានផ្សព្វផ្សាយលើបណ្ដាញសង្គមយ៉ាងផុសផុល និងបង្ហាញពីភាពសប្បាយរីករាយ

បានផុស

នៅ

ប្រជាពលរដ្ឋ និងសិស្សនិស្សិតកម្ពុជាដែលកំពុងសិក្សា និងស្នាក់រស់នៅប្រទេសជប៉ុន បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដោយបានផ្សព្វផ្សាយលើបណ្ដាញសង្គមយ៉ាងផុសផុល ក្រោយពីពួកគេបានជួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលសម្ដេចសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅទីក្រុងតូក្យូ នាថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម សេដ្ឋថៃ ជានិស្សិតកំពុងសិក្សានៅប្រទេសជប៉ុនដែលបានចូលរួមក្នុងកម្មវិធីសំណេះសំណាលបានថ្លែងថា «ខ្ញុំបាទបានចូលរួមក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសជប៉ុន។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

និស្សិតរូបនេះបានប្ដេជ្ញាចិត្តក្នុងការធ្វើជាទូតសុឆន្ទៈរបស់កម្ពុជានៅលើទឹកដីបរទេស ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយពីសក្តានុពលរបស់ប្រទេសជាតិតាមរយៈការណែនាំអ្នកជំនួញជប៉ុនមកដាក់ទុនវិនិយោគនៅកម្ពុជា ក៏ដូចជាបង្ហាញពីតំបន់ទេសចរណ៍ដ៏សំបូរបែបដែលមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល។

លោក ហ៊ុន សម ជានិស្សិតខ្មែរកំពុងសិក្សានៅប្រទេសជប៉ុនបាននិយាយថា ការទន្ទឹងរង់ចាំទទួលបដិសណ្ឋារកិច្ចសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត គឺជាក្ដីប្រាថ្នាធំរបស់លោកជាយូមកហើយ។

លោកបញ្ជាក់ថា «ក្នុងនាមជាប្រជាពលរដ្ឋខ្មែរនៅជប៉ុន ខ្ញុំសូមជូនពរសម្ដេចឱ្យមានសុខភាពល្អ រាងកាយមាំមួន និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្ដដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ពិសេសសម្រេចបាននៅគោលដៅរបស់កម្ពុជាក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០»។

លើសពីនេះ មានក្រុមសមាគមនិស្សិតខ្មែរដែលកំពុងសិក្សានៅសកលវិទ្យាល័យហ៊ីរ៉ីស៊ីម៉ា បានបង្ហាញពីក្ដីរំភើបរីករាយនៅក្នុងឱកាសជួបសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសជប៉ុន។

ពួកគេបានលើកឡើងថា «អនុសាសន៍គន្លឹះក្នុងនាមជាថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា អំពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ គឺជាអ្វីដែលយើងខ្ញុំអាចទទួលបានជាបញ្ញាបន្ថែមយ៉ាងប្រសើរបំផុត។ ក្នុងនោះ យើងខ្ញុំក៏សូមអរគុណឯកឧត្ដមប្រធានតំបន់ហ៊ីរ៉ូស៊ីម៉ា សម្រាប់ការជួយជ្រែងយ៉ាងខ្លាំងដល់យើងខ្ញុំជានិស្សិតនៅទីនោះ»។ 

គួររំឭកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូអញ្ជើញនិវត្តន៍មកដល់កម្ពុជាដោយសុវត្ថិភាព ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសជប៉ុន ប្រកបដោយភាពមមាញឹកជាមួយផ្លែផ្កាជាឧត្តមប្រយោជន៍ខ្ពស់សម្រាប់ជាតិ និងប្រជាជន។

សម្តេចមហាបវរធិបតី បានអញ្ជើញចាកចេញពីកម្ពុជាកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ដោយផ្តើមដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

នៅថ្ងៃទី២៨ ខែឧសភា ក្រោយបញ្ចប់ការងារនៅប្រទេសម៉ាឡេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បន្តដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី «អនាគតរបស់អាស៊ីក្នុងពេលដែលពិភពលោកប្រឈមបញ្ហាច្របូកច្របល់»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ៤៩ នាទីutes មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានជាតិ១៩ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ២១ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ពេលកូនឈឺ ម្ដាយឳពុកភ័យណាស់ ទោះពេទ្យនៅឆ្ងាយ យប់ជ្រៅប៉ុណ្ណា ក៏បញ្ជូនទៅដែរ ព្រោះជីវិតកូន ជាទ្រព្យមិនអាចកាត់ថ្លៃបានឡើយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ផ្ទុះការវាយប្រហារភេរវកម្មនៅ សហរដ្ឋអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម