Connect with us

កីឡា

សហព័ន្ធ​កីឡា​វាយសី​​ បញ្ជូន​កីឡាករ​ កីឡា​ការិនី​ឆ្នើម​ ៣រូប​ចូលរួម​ប្រកួត​កីឡា​សកល​វិទ្យាល័យ​ពិភពលោក​នៅ​អាល្លឺម៉ង់​

បានផុស

នៅ

សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​ នឹង​បញ្ជូន​កីឡាករ​ ២រូប​ និង​កីឡា​ការិនី ១រូប​ទៅ​ចូលរួម​ប្រកួតប្រជែង​កីឡា​សកលវិទ្យាល័យ​រដូវ​ក្កៅ​ពិភពលោក​នៅ​ប្រទេស​អាល្លឺម៉ង់ ចាប់​ពី​ថ្ងៃ​ទី១៦​ ដល់​ ២៧​ ខែ​កក្កដា​ ឆ្នាំ​២០២៥។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ កែវ​ រស់​ ជួបជា​មួយកីឡាករ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយសី ​លោក​ កែវ​ រស់​ បាន​ឲ្យ​ដឹង​ថា​ នៅ​ប៉ុន្មាន​ខែ​នេះសហព័ន្ធ​កម្មវិធី​ និង​ការ​បញ្ជូន​កីឡាករ​ កីឡា​ការិនី ​ទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ជា​ច្រើន​ពិសេស​ការ​ប្រកួត​សកល​វិទ្យាល័យ​រដូវ​ក្ដៅ​ពិភពលោក​ដែល​នឹង​ធ្វើ​នៅ​ប្រទេស​អាល្លឺម៉ង់។​

កីឡាករ​ វ៉ាត វណ្ណធុន

ចំពោះ​កីឡាករ​ ២រូប​ និង​កីឡា​ការិនី​ ១រូប​នេះ​សុទ្ធតែ​ជា​ក្រុម​ឆ្នើម​ដែល​មាន​សមត្ថភាព​ខ្ពស់​ និង​ធ្លាប់​ឈ្នះ​បណ្ដា​ប្រទេស​ជិត​ខាង​កម្ពុជា​កន្លង​ទៅ​ទៀត។​ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ពី​ខាង​ NOCC​ រួច​មក​ក្រុម​វាយ​សី​បាន​ចាប់​ហ្វឹកហាត់​មក​រយៈពេល​ប្រហែល​ ៤ខែ​មក​ហើយ​ដើម្បី​ត្រៀម​ចេញ​ទៅ​ប្រជែង​មេដាយ​នៅ​អាល្លឺម៉ង់​លើក​នេះ។​ ក្នុង​នាម​សហព័ន្ធ​សង្ឃឹម​ជឿជាក់​ថា​ក្រុម​វាយ​សី​កម្ពុជា​នឹង​ធ្វើ​បាន​ល្អ​នៅ​ការ​ប្រកួត​កីឡា​សកល​វិទ្យាល័យ​ពិភពលោក​នេះ។​

ក្រុមជម្រើសជាតិ​កីឡាវាយសី

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​កីឡា​សកល​វិទ្យាល័យ​រដូវក្ដៅ​ពិភពលោក​ លើក​ទី៣២​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​អាល្លឺម៉ង់​ ចាប់​ពី​ថ្ងៃ​ទី១៦​ ដល់​ ២៧​ ខែ​កក្កដា​ ឆ្នាំ​២០២៥។​ កម្ពុជា​នឹង​បញ្ជូន​ ៦ប្រភេទ​កីឡា​រួមមាន​ គុនដាវ​ អត្តពលកម្ម ហែលទឹក យូដូ​ វាយសី តេក្វាន់ដូ ​WT ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ខាង​លើ​នេះ។​ សហព័ន្ធ​វាយ​សី​បញ្ជូន​កីឡាការិនី លឿង ម៉ាលីនិច្ច កីឡាករ​ វ៉ាត វណ្ណធុន កីឡាករ សុខ រីករាយ៕

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៩ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១២ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម