ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី គាំទ្រសំណើតួកគី សម្រាប់កិច្ចប្រជុំបួនភាគីជាមួយ ត្រាំ និង ពូទីន
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបង្ហាញការគាំទ្រចំពោះសំណើរបស់សមភាគីតួកគី លោក Recep Tayyip Erdoğan ក្នុងការកោះប្រជុំកំពូលដែលមានការចូលរួមពីប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងជំរុញការចរចាសន្តិភាពចំពេលមានជម្លោះដែលកំពុងបន្តរវាងអ៊ុយក្រែន និងរុស្ស៊ី។

លោក Erdoğan បានបញ្ជាក់ថា ទីក្រុងអ៊ីស្តង់ប៊ុល ឬទីក្រុងអង់ការ៉ា ត្រៀមបម្រើជា«មជ្ឈមណ្ឌលសន្តិភាព» សម្រាប់មេដឹកនាំទាំងបី។ លោកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់តួកគី ក្នុងការសម្របសម្រួលកិច្ចសន្ទនា ដោយនិយាយថា «បំណងប្រាថ្នាដ៏ធំបំផុតរបស់ខ្ញុំគឺនាំពូទីននិងហ្សេលេនស្គី មកជាមួយគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ឬទីក្រុងអង់ការ៉ា។ ខ្ញុំថែមទាំងចង់នាំលោក ត្រាំ មកជាមួយផងដែរ»។
ប្រធានាធិបតី ហ្សេលេនស្គី បានស្វាគមន៍គំនិតផ្តួចផ្តើមរបស់តួកគី ដោយបង្ហាញពីការត្រៀមខ្លួនរបស់គាត់ក្នុងការចូលរួមក្នុងកិច្ចប្រជុំកំពូលបែបនេះ។ លោកបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការចូលរួមដោយផ្ទាល់នៅកម្រិតខ្ពស់បំផុត ដើម្បីដោះស្រាយបញ្ហាស្នូលដែលបង្កឲ្យមានជម្លោះ។
សេតវិមានបានបញ្ជាក់ថា លោកប្រធានាធិបតី ត្រាំ បើកចំហចំពោះលទ្ធភាពនៃការចូលរួមកិច្ចប្រជុំដែលបានស្នើឡើង។ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានលើកឡើងថា «ប្រធានាធិបតីបាននិយាយថា គាត់បើកចំហចំពោះវាប្រសិនបើវាមកដល់នោះប៉ុន្តែគាត់ចង់ឲ្យមេដឹកនាំទាំងពីរនិងភាគីទាំងពីរមកអង្គុយតុជាមួយគ្នា»។
សូមជម្រាបថា ជំនួបទល់មុខលើកទី២កាលពីថ្ងៃទី២ខែមិថុនារវាងគណៈប្រតិភូរុស្ស៊ីនិងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី បានបញ្ចប់ដោយគ្មានការសម្រេចកិច្ចព្រមព្រៀងសន្តិភាពឡើយ។ ប៉ុន្តែភាគីទាំងសងខាង ឯកភាពគ្នាលើ២ចំណុច នោះគឺការដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំ និងការប្រគល់សពទាហានដើម្បីយកទៅបញ្ចុះឲ្យបានសមរម្យ៕
ដោយ៖ ឈាង
ចុចអាន៖ កិច្ចប្រជុំរុស្ស៊ី-អ៊ុយក្រែន នៅតែមិនអាចរកសន្តិភាពបាន ប៉ុន្តែសម្រេចលើ ២ចំណុច

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់