Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ប្រកាស​ថា កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់​ដាច់​ខាត​មិន​ឲ្យ​មាន​ការ​ចម្រាញ់​អ៊ុយរ៉ាញ៉ូម

បានផុស

នៅ

ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសជាសាធារណៈ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២៥​ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអនាគតណាមួយជាមួយប្រទេសអ៊ីរ៉ង់ នឹងហាមឃាត់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមទាំងស្រុង ដែល​នេះ​គឺ​ផ្ទុយ​ពី​សំណើថ្មីៗ​​​របស់​​រដ្ឋបាល​​គាត់ដែល​ថា​នឹង​បើក​ការ​អនុញ្ញាត​ឲ្យ​មានការចម្រាញ់មានកម្រិតសម្រាប់គោលបំណងស៊ីវិល។

លោក ដូណាល់ ត្រាំ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើ​បណ្ដាញ​សង្គម​ Truth Social លោក ត្រាំ បានអះអាងថា «ក្រោមកិច្ចព្រមព្រៀងសក្តានុពលរបស់យើង – យើងនឹងមិនអនុញ្ញាត​ឲ្យ​មានការចម្រាញ់​អ៊ុយរ៉ានីញ៉ូមណាមួយឡើយ»។ ការប្រកាសនេះផ្ទុយស្រឡះទៅនឹងសំណើដែលដាក់ជូនដោយបេសកជនពិសេសរបស់​អាមេរិកលោក Steve Witkoff ដែលបានរាយការណ៍ថាបានអនុញ្ញាត​ឲ្យ​អ៊ីរ៉ង់បង្កើនសារធាតុអ៊ុយរ៉ាញ៉ូមដល់ទៅ​កម្រិត ៣% សម្រាប់ការប្រើប្រាស់ស៊ីវិល ជាមួយ​លក្ខខណ្ឌ​ដែល​ថា​រោងចក្រ​ក្រោមដី​​ទាំង​អម្បាលម៉ាន​របស់​អ៊ីរ់ង់​ត្រូវតែ​បិទដំណើរការ និង​បើក​​ឲ្យ​មាន​វិធានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង​ពី​អន្តរជាតិ។

ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅតែជាចំណុចសំខាន់នៃការឈ្លោះប្រកែកគ្នានៅក្នុងកិច្ចចរចាចំនួន​៥លើក​គិត​ចាប់តាំងពីខែមេសា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ជំនួស​ឲ្យ​កិច្ចព្រមព្រៀង​ចាស់​ដែល​​លោក ត្រាំ ធ្លាប់​បានបោះបង់ចោល​ជា​ឯកតាភាគី​ក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់​កាល​ពី​ឆ្នាំ​២០១៨។

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នាពេលថ្មីៗនេះ បានរាយការណ៍ថា អ៊ីរ៉ង់បានបង្កើន​ការ​ចម្រាញ់​សារធាតុអ៊ុយរ៉ាញ៉ូម​ដល់​កម្រិត​ភាព​សុទ្ធ ៦០% ដែល​កៀក​ជិតដល់កម្រិត ៩០% ក្នុង​ការ​​ផលិត​អាវុធ​នុយក្លេអ៊ែរ។ របាយការណ៍​នេះ​បានបង្កើនការព្រួយបារម្ភក្នុងចំណោមមន្ត្រីអាមេរិក និងអ៊ីស្រាអែល ដោយ​លោក ត្រាំ បានព្រមានអំពីសកម្មភាពយោធាដែលអាចកើតមាន ប្រសិនបើកិច្ចខិតខំប្រឹងប្រែងការទូតត្រូវបរាជ័យ។

អ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា បើអាមេរិក​ពិត​ជា​ចង់​ស្វែងរកដំណោះស្រាយការទូត នោះត្រូវតែបោះបង់ចោលភាសា​គំរាមកំហែង និងការដាក់ទណ្ឌកម្ម ដោយចាត់ទុកវោហាសាស្ត្របែបនេះថាជាអរិភាពបើកចំហប្រឆាំងនឹងផលប្រយោជន៍ជាតិរបស់អ៊ីរ៉ង់។ កន្លង​មក អ៊ីរ៉ង់ទទូចលើសិទ្ធិរបស់ខ្លួន ក្នុងការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមក្រោមសន្ធិសញ្ញាមិនរីកសាយភាយ​នុយក្លេអ៊ែរ ហើយទាមទារការបន្ធូរបន្ថយទណ្ឌកម្មជាដំណាក់កាល រួមជាមួយនឹងការធានាប្រឆាំងនឹងការដកខ្លួនពីកិច្ចព្រមព្រៀង​របស់​អាមេរិក​ជា​ឯកតោ​ភាគី​នាពេលអនាគត៕

(រូបថត៖ Shutterstock)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១០ វិនាទី មុន

លោក ត្រាំ ប្រកាស​ថា កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់​ដាច់​ខាត​មិន​ឲ្យ​មាន​ការ​ចម្រាញ់​អ៊ុយរ៉ាញ៉ូម

ព័ត៌មានជាតិ៣ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ ថា ចំណាត់ការបញ្ហាព្រំដែនជាមួយថៃ ស្ដែងឱ្យឃើញពីភាពចាស់ទុំលើកិច្ចការពារជាតិរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ឧស្សាហកម្មអាកាសចរណ៍សកល រំពឹងបន្ត​ទទួល​ផលចំណេញ ទោះ​សេដ្ឋកិច្ចសកលមិនសូវស្រួល

ព័ត៌មានជាតិ៨ នាទីutes មុន

ផ្លូវ​ថ្នល់​ខ្វាត់ខ្វែង​ជាង ២០០ គីឡូម៉ែត្រ សាងសង់​តភ្ជាប់​ពី​ប្រាសាទ​តូច​ធំ​ក្នុង​រមណីយដ្ឋាន​អង្គរ

ព័ត៌មានជាតិ២១ នាទីutes មុន

រដ្ឋដាក់ចេញគោលការណ៍ណែនាំ ៧ ចំណុច ដើម្បី​គ្រប់គ្រងវិស័យល្បែង​ពាណិជ្ជកម្ម

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

យោធាថៃម្នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅខេត្ត Pattani 

សន្តិសុខសង្គម១៨ ម៉ោង មុន

ជាថ្មីម្ដងទៀត គ្រូបារមីស្នងរូប ៧ ភាសា ចុះកិច្ចសន្យាបញ្ឈប់សកម្មភាពប៉ះពាល់ តម្លៃព្រះពុទ្ធសាសនា និងសង្គម

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ឈៀងម៉ៃ ត្រូវវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៤.៥ រ៉ិចទ័រ

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

សេចក្ដីជូនដំណឹង១៩ ម៉ោង មុន

ធនាគារ វីង និងធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី សហការជំរុញកំណើនសេវាហិរញ្ញវត្ថុរវាងកម្ពុជា និងសិង្ហបុរី

Sokha Hotels

ព័ត៌មានពេញនិយម