ព័ត៌មានជាតិ
យោធភូមិភាគទី៣ បើកវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញឱ្យក្របខណ្ឌកងទ័ពជើងគោក
នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សាលាពលទាហានយោធភូមិភាគទី៣ បានបើកវគ្គហ្វឹកហ្វឺនដល់ពលទាហានថ្មីបំពេញក្របខណ្ឌឱ្យកងទ័ពជើងគោក ដែលមានចំនួន១៨១នាក់ សិក្សារយៈពេល ៩១ថ្ងៃ។ ពិធីបើកវគ្គនេះ ធ្វើឡើងក្រោមវត្តមានឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣។

ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង បានណែនាំដល់សិក្ខាកាមពេលហ្វឹកហ្វឺន ត្រូវប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រឱ្យបានល្អប្រសើរ ហើយចំពោះគ្រូធាចារ្យ ត្រូវរិះរកវីធីសាស្ត្រល្អៗធ្វើយ៉ាងណាឱ្យសិក្ខាកាមងាយយល់ និងចាប់បាន។ សម្រាប់ការងារហ្វឹកហ្វឺន លោក ថា ត្រូវបង្កសមត្ថភាពដល់ពលទាហានថ្មី ដើម្បីរួមចំណែកពង្រឹងខឿនការពារជាតិបានរឹងមាំ។

ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង បានផ្តាំដល់សិក្ខាកាមពលទាហានថ្មីទាំងអស់ត្រូវក្តាប់ឱ្យជាប់រាល់មេរៀនដែលគ្រូបង្រៀន និងត្រូវប្រកានភ្ជាប់តួនាទីរបស់ខ្លួន ហើយត្រូវខិតខំរៀនសូត្រដើម្បីបង្កើនសមត្ថភាព ចំណេះដឹង ចំណេះធ្វើពិតប្រាកដ រួមចំណែកពង្រឹងខឿនការពារជាតិបានរឹងមាំ។
លោក សង្ឃឹមថា ពេលបញ្ចប់វគ្គហ្វឹកហ្វឺន គឺនឹងទទួលបានលទ្ធផលល្អប្រសើរ ហើយត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


