Connect with us

ព័ត៌មានជាតិ

ខេត្ត​រតនគីរី មាន​ការ​វិនិយោគ​ដាំ​ដុះ​ដំណាំ​ទុរេន​លើ​​ផ្ទៃដី​ជាង ១ ២០០ ហិកតា

បានផុស

នៅ

ខេត្ត​រតនគិរី ក្រៅ​ពីមាន​​ដំណាំ​កាហ្វេ​ដ៏​ល្បីល្បាញ ក៏​មាន​ដំណាំ​យុទ្ធសាស្ត្រ​មួយ​ចំនួន​ទៀត​​កំពុង​ត្រូវ​បាន​ដាំដុះ​​នៅ​លើ​ភូមិសាស្រ្ត​ទឹកដី​ខ្ពង់រាប​ដី​ក្រហម​នេះ។

បើតាម​រដ្ឋបាល​ខេត្ត​រតនគិរី ក្រៅ​ពី​ដំណាំ​យុទ្ធសាស្រ្ត​សំខាន់ៗ​មាន​កៅស៊ូ ស្វាយ​ចន្ទី ក៏​ដូចជា​ដំឡូង​មី ខេត្ត​ខ្ពស់​រាប​ដី​ក្រហម​នេះ​​ក៏​មាន​​ការ​ដាំ​ដុះ​ដំណាំ​ទុរេនលើ​ផ្ទៃដី​ទំហំ​ជាង ១ ២០០ ហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ញ៉ែម សំអឿន អភិបាល​ខេត្ត​រតនគិរី​បាន​គូស​បញ្ជាក់​ថា លើការ​ជំរុញ​ការ​ដាំដុះ​ដំណាំ​កសិ​ឧស្សាហកម្ម ខេត្ត​រតនគិរី​កំពុង​ទទួល​បាន​ការ​​វិនិយោគ​លើ​ការ​ដាំ​ដុះដំណាំ​យុទ្ធសាស្រ្ត​សំខាន់ៗ​ក្នុង​នោះ​​​មាន​​ដំណាំ​​​កៅស៊ូ​​ ដែលកំពុង​ដាំដុះ​នៅ​​លើ​ផ្ទៃដី​ចំនួន​ ៧០.៩៩៦ហិកតា, ស្វាយចន្ទី​ចំនួន ៩៨ ៤៣៦ហិកតា, ដំឡូងមី​ចំនួន ១៨ ៣០៨​ហិកតា, ទុរេន​ជាង ១ ២០០ ហិកតា, ចេក​អំបូង​លឿងជាង ៤ ០០០​ហិកតា និង​កសិដ្ឋាន​ចិញ្ចឹម​គោ​ចំនួន ២៨.៦៤២ ក្បាល។

ខេត្តរតនគិរី​បច្ចុប្បន្ន​​មានក្រុមហ៊ុនសម្បទានដី​សេដ្ឋកិច្ចសរុប​ចំនួន ២៧ ក្រុមហ៊ុន ក្នុង​នោះ​វិនិយោគ​ដោយ​ក្រុមហ៊ុន​វៀតណាម​​មាន​ចំនួន ១៣ ក្រុមហ៊ុន​ចិន​ចំនួន ៣ ក្រុមហ៊ុន​ឥណ្ឌា​ចំនួន ១ និង​ក្រុមហ៊ុន​ក្នុងស្រុក​ចំនួន ​១០។

​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ “អគារសិក្សា អគារទីចាត់ការ អគារ​សយនដ្ឋាន និងអគារពិសោធន៍ព្រម​ទាំង​សមិទ្ធផល​នានា នៅ​​ក្នុង​ខេត្ត​រតនគិរី” ក្រោម​វត្តមាន​នាយករដ្ឋមន្ត្រី​កម្ពុជាកាលពីស​ប្តាហ៍​មុន​នេះ លោក ញ៉ែម សំអឿន អភិបាល​ខេត្ត​រតនគិរី​ ក៏​បាន​លើក​ពី​វត្តមាន​រោងចក្រ​សហគ្រាស​​កំពុង​បើក​ដំណើរការ​នៅ​​ក្នុង​ខេត្ត​រតនគីរីបច្ចុប្បន្ន​មាន​ចំនួន ៧ ក្នុង​នោះ​​មាន​រោងចក្រ​កែច្នៃ​ជ័រកៅស៊ូ​ចំនួន​ ៣ រោងចក្រ​វេចខ្ចប់​ចេក​ចំនួន ២ រោងចក្រ​កែច្នៃជ័រ​កៅស៊ូ-ផ្លែឈើ ចំនួន​ ១ និង​រោងចក្រ​កែច្នៃ​ដំឡូង​មី​ចំនួន ១។ ក្រៅ​ពីនេះ ទូទាំង​ខេត្ត​ក៏​មាន​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​មាន​ចំនួន ៣២៩ មូលដ្ឋាន ដែល​មាន​កម្មករ​សរុប​ចំនួន ១ ៥៩៩​នាក់៕

បន្ត​ចុចអាន៖ ខេត្តចំនួន ៥ ល្បីទុរេនឆ្ងាញ់​នៅកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

កម្ពុជា-ចិន ចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន ពាណិជ្ជកម្ម និងការវិនិយោគ រវាងកំពង់ផែទាំងពីរ

កីឡា១៦ នាទីutes មុន

ក្រុមនារី កម្ពុជា ស្ថិតនៅពូល A សម្បូរក្រុមខ្លាំងៗ ក្នុងពាន ASEAN Women’s Championship

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

លោក ត្រាំ បញ្ជា​​​​​បញ្ជូន​​កងកម្លាំង​សហព័ន្ធ​​២០០០នាក់ បង្រ្កាប​ការតវ៉ា​ហិង្សា នៅ​ Los Angeles

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ត្រាំ ព្រមាន​ អេឡុន ម៉ាសក៍ ថា​នឹង​រង​ទុក្ខ​ធំ បើ​ហ៊ាន​ផ្ដល់​លុយ​ជួយ​បក្ស​ប្រជាធិបតេយ្យ

ជីវិតកម្សាន្ដ៣៦ នាទីutes មុន

ចៅស្រីថៅកែ Shinsegae និង Samsung បង្ហាញខ្លួនជាតារា K-pop ក្រោមស្លាក BLACK LABEL

ព័ត៌មានជាតិ១៩ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ២៣ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ផ្ទុះគ្រាប់បែក២គ្រាប់ នៅកណ្តាលផ្សារ ភាគខាងត្បូងប្រទេសថៃ

ព័ត៌មានជាតិ២០ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

Sokha Hotels

ព័ត៌មានពេញនិយម