ព័ត៌មានជាតិ
ច្រកទ្វារព្រំដែនជប់គគីរនៃខេត្តឧត្ដរមានជ័យ ថៃឱ្យបើកដំណើរការម៉ោង៩ព្រឹក តែកម្ពុជាឱ្យបើកម៉ោង១០ព្រឹក និងបិទវិញត្រឹមម៉ោង១២ថ្ងៃត្រង់
ឧត្តរមានជ័យ ៖ ច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ ស្ថិតក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ត្រូវបានបើកជូនប្រជាពលរដ្ឋជាប់ព្រំដែន នៃប្រទេសទាំង២កម្ពុជា-ថៃ ធ្វើដំណើរឆ្លងកាត់ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដោយថៃបើកម៉ោង៩ព្រឹក តែសម្រាប់កម្ពុជា គឺបើកម៉ោង១០ព្រឹក និងបិទវិញត្រឹមម៉ោង១២ថ្ងៃត្រង់។

លោក ស៊ីម ហ៊ុច ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ បានឱ្យដឹងថា ច្រកព្រំដែនជប់គគីរ ភាគីខាងថៃបានឱ្យបើកដំណើរការជូនប្រជាពលរដ្ឋឆ្លងកាត់ ម៉ោង៩ព្រឹក។ រីឯភាគីកម្ពុជា ដោយអនុវត្តន៍តាមការណែនាំពីលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត បានសម្រេចបើកដំណើរការច្រកទ្វារអន្តរជាតិនៅម៉ោង១០ព្រឹក និងសម្រេចបិទច្រកនេះវិញ នៅម៉ោង១២ថ្ងៃត្រង់។
លោក ស៊ីម ហ៊ុច ថ្លែងបញ្ជាក់ទៀតថា ច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ ត្រូវបានបិទដោយឯកតោភាគីពីភាគីថៃ កាលពីពេលថ្មីៗកន្លងមកនេះ ហើយភាគីថៃជូនដំណឹងមកភាគីកម្ពុជាថា ច្រកជប់គគីរនេះ និងបើកក្នុង១សប្តាហ៍ ៣ថ្ងៃ គឺថ្ងៃអង្គារ ពុធ ព្រហស្បតិ៍ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់។
ដោយឡែកច្រកទ្វារព្រំដែនអន្ដរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង និងច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ក៏ត្រូវបានថៃបានសម្រេចដោយឯកតោភាគី គឺបើកឱ្យដំណើរការឆ្លងកាត់ ចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង ៣រសៀល រយៈពេលបីថ្ងៃក្នុងមួយសប្ដាហ៍ ពោលគឺនៅថ្ងៃចន្ទ ថ្ងៃពុធ និងសុក្រ៕
ដោយ ៖ ចាន់ ធី

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


