ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីបើកផ្លូវឱ្យវិនិយោគិនបរទេស ចូលរួមគម្រោងហេដ្ឋារចនាសម្ព័ន្ធជាង ១២ ប៊ីលានដុល្លារ
រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងអំពាវនាវវិនិយោគិនពីទូទាំងពិភពលោក ឱ្យចូលរួមក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាតិ ដែលមានតម្លៃប្រហែល ២០០ ទ្រីលានរូពៀរ (១២,៣ ប៊ីលានដុល្លារអាមេរិក) ដែលគ្របដណ្ដប់លើវិស័យផ្សេងៗដូចជាផ្លូវថ្នល់ លំនៅដ្ឋាន ស្បៀងអាហារ និងថាមពលកកើតឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។

ថ្លែងក្នុងសន្និសីទឥណ្ឌូណេស៊ីស្តីពីហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០២៥ កាលពីថ្ងៃពុធ រដ្ឋមន្ត្រីសម្របសម្រួលសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍក្នុងតំបន់ លោក Agus Harimurti Yudhoyono បានគូសបញ្ជាក់ថា រដ្ឋាភិបាលកំពុងស្វែងរកដៃគូរយៈពេលវែងក្នុងការអភិវឌ្ឍ មិនមែនគ្រាន់តែជាអ្នករួមចំណែកដើមទុនប៉ុណ្ណោះទេ។
លោក Agus បាននិយាយយ៉ាងដូច្នេះថា៖ «យើងស្វាគមវិនិយោគិនពិភពលោក មិនត្រឹមតែជាអ្នកផ្ដល់ហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកសហការដើម្បីជំរុញការផ្លាស់ប្តូររយៈពេលវែងរបស់ប្រទេសឥណ្ឌូណេស៊ីផងដែរ»។
ចំណែកឯអនុរដ្ឋមន្ត្រីសម្របសម្រួលហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន លោក Rachmat Kaimuddin បាននិយាយថា៖ «យើងបានរៀបចំបញ្ជីរាយគម្រោងដែលត្រៀមរួចជាស្រេចក្នុងការវិនិយោគ ក្នុងតម្លៃប្រហែល ២០០ ទ្រីលានរូពៀរ។ បញ្ជីនេះនឹងត្រូវបានបោះពុម្ពនៅលើគេហទំព័រផ្លូវការរបស់យើង ហើយយើងកំពុងផ្តល់កន្លែងជាក់លាក់សម្រាប់ការពិភាក្សាមួយទល់មួយរវាងម្ចាស់គម្រោង និងវិនិយោគិនដែលចាប់អារម្មណ៍»។
គួរគូសបញ្ជាក់ថា សន្និសីទកាលពីថ្ងៃពុធ បានលើកយកប្រធានបទធំៗចំនួន ៥ មកពិភាក្សា ដែលរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធទីក្រុងជាមូលដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការអភិវឌ្ឍន៍លំនៅដ្ឋាន និងតំបន់ ហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុ និងហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


