ព័ត៌មានអន្ដរជាតិ
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
សំណាងមួយក្នុងមួយលានគ្រោះថ្នាក់ ដែលបុរសម្នាក់អាចរួចផុតពីចង្កូមមច្ចុរាជ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅប្រទេសឥណ្ឌា សម្លាប់មនុស្ស២៤១នាក់។

បុរសមហាសំណាងម្នាក់នេះមានឈ្មោះ Ramesh Viswashkumar ជាជនជាតិអង់គ្លេសដើមកំណើតឥណ្ឌាអាយុ៤០ឆ្នាំ។ តាមការបញ្ជាក់ពីប៉ូលិស មូលហេតុដែល Viswashkumar នៅរស់គឺដោយសារគាត់អង្គុយនៅកៅអី 11A ជាប់ច្រកគ្រាអាសន្ន ហើយគាត់បានលោតចុះតាមទ្វារនោះ ពេលយន្តហោះរៀបនឹងធ្លាក់ដល់ដី។
តាមរយៈវីដេអូថតបាននៅកន្លែងកើតហេតុ គឺឃើញថាគាត់រងរបួសនិងជាំមុខ ប៉ុន្តែអាចដើរបាន។ ក្រោយមកគាត់ក៏ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ដើម្បីព្យាបាល។

ទោះបីជាយ៉ាងណាក៏ដោយ គេនៅតែមិនទាន់ហ៊ានបញ្ជាក់លម្អិតថាតើ គាត់អាចលោតចុះនិងគេចផុតពីសេចក្តីស្លាប់ដោយរបៀបណា?
សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា (Air India) ដឹកមនុស្ស២៤២នាក់ ក្នុងដំណើរឆ្ពោះទៅព្រលានយន្តហោះ Gatwick នៃទីក្រុងឡុងដ៍ចក្រភពអង់គ្លេស បានធ្លាក់ភ្លាមៗ ក្រោយហោះហើរឡើងក្នុងទីក្រុង Ahmedabad ភាគខាងលិចប្រទេសឥណ្ឌា។

យន្តហោះនេះជាប្រភេទ 787-8 Dreamliner របស់ក្រុមហ៊ុនផលិតយន្តហោះ Beoing ដែលជាក្រុមហ៊ុនផលិតយន្តហោះឈានមុខរបស់ពិភពលោក របស់សហរដ្ឋអាមេរិក។
មកទល់ពេលនេះ គេនៅតែមិនទាន់ដឹងអំពីមូលហេតុដែលបណ្តាលឲ្យជើងហោះហើរ AI171 មួយនេះធ្លាក់ចូលតំបន់ស៊ីវិល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ៤ប្រទេស មានប្រជាជនជិះយន្តហោះដែលធ្លាក់នៅឥណ្ឌាថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


