Connect with us

ព័ត៌មានជាតិ

លោក យឿន យឿត៖ ការដើរថ្មើរជើងរបស់កូនខ្មែរបង្ហាញពីឆន្ទៈជឿជាក់លើរដ្ឋាភិបាល និងកងទ័ពជួរមុខ

បានផុស

នៅ

អ្នកតាមដានស្ថានការណ៍នយោបាយ លោក យឿន យឿត បានលើកឡើងថា លោកពិតជាមានមោទនភាពជាខ្លាំង ដែលឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានរៀបចំកម្មវិធីការធ្វើដំណើរថ្មើរជើង “Solidarity March” នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នេះ ដោយមានប្រជាជនខ្មែររាប់ម៉ឺននាក់ចូលរួម ហើយលោកថា ការចូលរួមពីមហាគ្រួសារខ្មែរនេះ បានបង្ហាញពីឆន្ទៈស្រឡាញ់ជាតិ និងការជឿជាក់លើរាជរដ្ឋាភិបាល និងកងទ័ពជួរមុខ ក្នុងការការពារបូរណភាពទឹកដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យឿន យឿត បាននិយាយថា៖ “ការជួបជុំគ្នាដើរថ្មើរជើងថ្ងៃនេះ គឺជាកម្មវិធីរបស់បងប្អូនមហាគ្រួសារខ្មែរគ្រប់គ្នា ដោយបានបញ្ជាក់ទឹកចិត្តម្នាក់ៗដែលជាកូនខ្មែរ មានការគិតគូរ យល់ពីសុខទុក្ខ និងចូលរួមចំណែកដោយឆន្ទៈ មោទនភាព និងការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងទ័ពជួរមុខរបស់កម្ពុជា ចំពោះការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា”។

លោកបានបន្តថា ការចូលរួមគាំទ្រពីប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាននេះ ពិតជាបានបង្ហាញយ៉ាងច្បាស់ពីការស្នេហាជាតិ ការគាំទ្រដល់រាជរដ្ឋាភិបាល និងកងទ័ពរបស់កម្ពុជា ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហានការពារទឹកដីនៅសមរភូមិជួរមុខ ដោយប្រើប្រាស់យន្តការទាំង៣ គឺច្បាប់ ការទូត និងយោធា។ លោកបន្ថែមថា៖  “ទោះបីក្រោមកម្តៅថ្ងៃ និងត្រូវធ្វើដំណើរដោយថ្មើរជើង ពួកយើងនៅតែបន្តច្រៀងបទដែនដីខ្មែរឥតដាច់ខាត។ បទនេះ បានអង្រួនបេះដូងបងប្អូនខ្មែរគ្រប់និន្នាការនយោបាយ នេះហើយស្មារតីស្នេហាជាតិដ៏ក្លៀវក្លារបស់ប្រជាជនកម្ពុជា”។

សម្រាប់លោក យឿន យឿត ពិតជាគាំទ្រយ៉ាងមុតមាំចំពោះព្រឹត្តិការណ៍នេះ ហើយលោកក៏សង្កេតឃើញថា ក្រៅពីអ្នកចូលរួមផ្ទាល់ ព្រឹត្តិការណ៍នេះ ក៏ទទួលបានការគាំទ្រខ្លាំងដូចគ្នាពីមហាជននៅលើបណ្តាញសង្គម តាមរយៈការផុស និងការប្តូរប្រូហ្វាល់នានា។

សូមជម្រាបថា កម្មវិធីការធ្វើដំណើរថ្មើរជើង “Solidarity March” ជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដោយមានប្រជាជនខ្មែរមកពីគ្រប់មជ្ឈដ្ឋានចូលរួមជាង ១៥ម៉ឺននាក់ ដើម្បីបង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ។ ក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា នៅពេលដែលប្រទេសកម្ពុជារងការគំរាមកំហែង ប្រជាជនខ្មែរមិននៅស្ងៀមឡើយ គឺរួមគ្នាជាកម្លាំងគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជាតិ ក្នុងការការពារបូរណភាពទឹកដី។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានបញ្ជាក់ដែរថា ការជួបជុំរបស់ប្រជាជនកម្ពុជាក្នុងព្រឹត្តិការណ៍នេះ មិនមានបំណងបង្ហាញកម្លាំង គំរាមកំហែង ឬសារអវិជ្ជមានដល់ជនណាទេ ពោល គឺកម្មវិធីនេះ រៀបចំឡើងដើម្បីបង្ហាញក្នុងនាមជាកូនខ្មែរ រួមគ្នាគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ វិនាទី មុន

លោក យឿន យឿត៖ ការដើរថ្មើរជើងរបស់កូនខ្មែរបង្ហាញពីឆន្ទៈជឿជាក់លើរដ្ឋាភិបាល និងកងទ័ពជួរមុខ

សន្តិសុខសង្គម១ នាទីute មុន

បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ រឹបអូសថ្នាំញៀនជាង៤គីឡូក្រាម

ជីវិតកម្សាន្ដ៤ នាទីutes មុន

ទស្សនាវដ្ដី Forbes រំលេចសមិទ្ធិផលរបស់ V ក្រុម BTS ចំនួន ២០ ពេលបំពេញកាព្វកិច្ចយោធា

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ព្យុះ Wutip នាំ​ទឹកភ្លៀង និងទឹកជំនន់​ដល់​កម្រិត​​ខ្ពស់​​ជាប្រវត្តិសាស្ត្រនៅភាគកណ្តាលវៀតណាម

កីឡា១២ នាទីutes មុន

ពេជ្រ​ សម្បត្តិ​ សុំចិត្ត​អ្នក​គាំទ្រ​កុំ​ឈ្លោះ​គ្នា​ចំពោះ​ការ​ប្រកួត​រវាង​រូប​គេ​ និង​ សុខ​ ធី​ ខាង​ណា​ឈ្នះ​ក៏​ចំណេញ​ខ្មែរ​ដែរ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

តើអ៊ីរ៉ង់ប្រើមីស៊ីលអ្វី ទើបអាចបាញ់ទម្លុះខែលការពារដ៏ខ្លាំងរបស់អ៊ីស្រាអែលបាន?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ៖ «យើងដឹងពីទីតាំងលាក់ខ្លួនរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ តែយើងនឹងមិនកម្ចាត់គាត់ ឥឡូវនេះទេ» 

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ តម្រូវឲ្យអ៊ីរ៉ង់ «ចុះចាញ់ដោយគ្មានលក្ខខណ្ឌ»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភ្នំភ្លើង​នៅ​ឥណ្ឌូណេស៊ីផ្ទុះ​ព្រួសផេះ​​​កម្ពស់​១០​គីឡូម៉ែត្រទៅលើ​ផ្ទៃ​មេឃ

Sokha Hotels

ព័ត៌មានពេញនិយម