ព័ត៌មានជាតិ
ការដាំដំណាំក្រៅផ្ទះសំណាញ់ ប្រឈមបញ្ហាសត្វល្អិត និងមេរោគផ្សេងៗ
ការដាំដំណាំក្រៅផ្ទះសំណាញ់ ប្រឈមនឹងបញ្ហាសត្វល្អិត និងមេរោគផ្សេងៗធ្វើឱ្យបន្លែ ម្រេះ ត្រឡាច សណ្តែកគួរ រួញត្រួយ និងមិនសូវទទួលបានផលល្អ។ នេះតាមការរៀបរាប់ឱ្យដឹងពីកសិកររស់នៅភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
លោកអ៊ំ កសិកររស់នៅភូមិជ្រោយបន្ទាយបានរៀបរាប់ថា ដោយសារស្ថានភាពជីវភាពគ្រួសារខ្វះខាត និងមានដីចម្ការតិចតួច បានចាប់យករបរដាំបន្លែចម្រុះវិលជុំ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។

ការចាប់យកមុខរបរដាំបន្លែចម្រុះនេះ កសិកររូបនេះបានអនុវត្តតាំងពីឆ្នាំ ២០០៤ ដោយបង្កបង្កើនផលលើផ្ទៃដីទំហំប្រមាណជា ៧០ ការ៉េ ហើយបន្លែចម្រុះដែលបានដាំដុះមានដូចជា៖ ស្ពៃ ម្រេះ ត្រសក់ សណ្តែកគួរ ត្រឡាច ម្ទេសផ្លោក ត្រសក់ស្រូវ ជាដំណាំវិលជុំ។
លោក អ៊ុំ ប្រាប់ថា កន្លងមកធ្លាប់ទទួលបានការអប់រំណែនាំ និងការបណ្តុះបណ្តាលផ្នែកបច្ចេកទេសដាំបន្លែពីមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ។ បច្ចុប្បន្ន លោកដាំដំណាំម្រេះ ដែលមានអាយុកាលជាង ១៥ថ្ងៃ ចាប់តាំងពីពេលដាក់ដាំរហូតដល់ពេលប្រមូលផល គឺត្រូវប្រើរយៈពេលជិត ២ខែ ទើបអាចប្រមូលផលផ្លែម្រេះបាន។



លោកអ៊ំ បន្តថា ចំពោះទីផ្សារវិញ បើលក់បានតម្លៃថ្លៃទៅ កសិករក៏ត្រេកអរសប្បាយចិត្តតាមហ្នឹងដែរ ប៉ុន្តែតម្លៃលក់ដូរសព្វថ្ងៃនេះ បានតែ ២៥០០ រៀល ទៅ ៣០០០ រៀល ក្នុង១គីឡូក្រាម តែប៉ុណ្ណោះ ដោយក្នុង ១ថ្ងៃ អាចប្រមូលផលផ្លែម្រេះបានដល់ចំនួន ២០០ គីឡូក្រាម អាចទទួលផលបានរយៈពេលពេញក្នុង១ខែ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


