Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ា​លីន ឆ្លើយតប​អាមេរិក​លើ​បញ្ហា​សិទ្ធិមនុស្ស ខណៈ​អាមេរិក​ខ្លួនឯង​រង​ការ​រិៈ​គន់​យ៉ាង​ចាស់ដៃ ​នៅក្នុង​កិច្ចប្រជុំ អសប​

បានផុស

នៅ

លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​អះអាង​នៅថ្ងៃនេះ​ថា សហរដ្ឋអាមេរិក តែងតែ​ចេញ​របាយ​ការ​ណ៍​រិៈ​គន់​ប្រទេស​ដ៏​ទៃ ទាក់ទង​បញ្ហា​សិទ្ធិមនុស្ស ខណៈ​ខ្លួនឯង​ក៏មាន​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​យ៉ាងច្រើន ហើយ​ត្រូវបាន​ប្រទេស​ដ៏ទៃទៀត​រិៈ​គន់​យ៉ាង​ចាស់ដៃ​ផងដែរ នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ នាពេល​កន្លងមក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការលើកឡើង​របស់​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក ជិន ម៉ា​លីន បានធ្វើ​ឡើង ខណៈ​ក្រសួងការបរទេស​សហ​រដ្ឋ​អា​មេរ​រិ​ក បានចេញ​ផ្សាយ​របាយ​ការ​ណ៏​ប្រចាំឆ្នាំ​លើក​ទី​៤៥ របស់ខ្លួន ស្តីពី​ការអនុវត្ត​សិទ្ធិមនុស្ស​នៅ​ទូទាំង​ពិភពលោក សម្រាប់​ឆ្នាំ​២០២០ ហើយ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​៣០ ខែមីនា ថ្មីៗ​នេះ​។​

​បើតាម​លោក ជិន ម៉ា​លីន ការចេញ​របាយការណ៍​របស់​អាមេរិក ដោយ​ធ្វើការ​រិះគន់​បញ្ហា​សិទ្ធិមនុស្ស នៅក្នុង​រដ្ឋ​មួយ ដែលជា​រដ្ឋ​អធិបតេយ្យ វា​ជា​រឿង​ធម្មតា និង​អាច​ទទួលយកបាន បើសិនជា​ការរិះគន់​នេះ ធ្វើឡើង​ផ្អែកលើ​ទិដ្ឋភាព​បច្ចេកទេស នៃ​សិទ្ធិមនុស្ស​។ លោក​ថា “​បញ្ហា​សិទ្ធិមនុស្ស​នេះ គ្មាន​ប្រទេស​ណាមួយ​អនុវត្តបាន​ល្អឥតខ្ចោះ​នោះទេ ហើយក៏​គ្មាន​ប្រទេស​ណាមួយ​អាច​ធ្វើជា​គ្រូ និង​ជា​គំរូ​សម្រាប់​ប្រទេស​ដ៏ទៃទៀត​បានដែរ ដោយសារតែ​បរិបទ​ខុសគ្នា សូម្បីតែ​អាមេរិក​ខ្លួនឯង ក៏មាន​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​មិនតិច​ដែរ ហើយ​ត្រូវបាន​ប្រទេស​ដ៏ទៃទៀត​រិះគន់​យ៉ាង​ចាស់ដៃ​ផងដែរ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​នាពេល​កន្លងមក​”​។​

​លោក ជិន ម៉ា​លីន បញ្ជាក់ថា បើ​ការចេញ​របាយការណ៍​រិះគន់​នេះ ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន​បច្ចេកទេស នៃ​សិទ្ធិមនុស្ស និង​ដើម្បី​តែ​ធ្វើ​នយោបាយ​ភា​រូបនីយកម្ម​លើ​បញ្ហា​សិទ្ធិមនុស្ស ក្នុង​រដ្ឋ​អធិបតេយ្យ​មួយ ដើម្បី​សម្រេចបាន​នូវ​មហិច្ឆតា និង​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​តំបន់​របស់ខ្លួន នោះ​រដ្ឋ​អធិបតេយ្យ​ដ៏ទៃទៀត គេ​នឹង​មិនអាច​ទទួលយកបាន​នោះទេ ព្រោះ​គេ ក៏មាន​ផលប្រយោជន៍​ជាតិ និង​អធិបតេយ្យ​ជាតិ​របស់គេ ដែល​ត្រូវការពារ និង​ថែរក្សា​ផងដែរ​។​

​សូមបញ្ជាក់ថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា កាល​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២១ បានចេញ​ផ្សាយ​សេចក្តីប្រកាស​ព័ត៌មាន​មួ​យស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស និង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២០​ផងដែរ ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការរិះគន់ និង​របាយការណ៍​ចោទប្រកាន់​ដោយ​លំអៀង និង​គ្មាន​មូលដ្ឋាន​របស់​ក្រុម និង​អង្គការ​ស្ថាប័ន​មួយចំនួន ដែលមាន​និន្នាការ​នយោបាយ​ប្រឆាំងនឹង​រដ្ឋាភិបាល​។​

​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បញ្ជាក់​ថា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ នីតិរដ្ឋ ជាគោលការណ៍​សិទ្ធិមនុស្ស “Human Rights” ត្រូវតែ​គោរព និង​ការពារ ប៉ុន្តែ​បើ​មនុស្ស​ប្រព្រឹត្ត​កំហុស “ Human Wrong” ត្រូវតែ​ប្រឈម និង​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​។ ម្យ៉ាងទៀត ប្រជាធិបតេយ្យ មាន​គោលការណ៍​រួម ប៉ុន្តែ​មិនមាន​ស្តង់ដារ​រួម ដែល​តម្រូវឱ្យ​ប្រទេស​ទាំងអស់ ត្រូវតែ​អនុវត្ត​ឱ្យបាន​ដូចគ្នា​នោះទេ ពោលគឺ ការអនុវត្ត​ត្រូវមាន​ភាពបត់បែន​និង​ប្រែប្រួល​ទៅតាម​បរិបទ និង គុណ​តម្លៃ នៃ​ប្រទេស និង​តំបន់​នីមួយៗ ដោយ​តម្កល់​នូវ​ប្រយោជន៍​ជាតិ​ខ្លួន​ជាធំ​។ ដូច្នេះ​ការវាយតម្លៃ​ពី​ស្ថានភាព​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ក្នុង​ប្រទេសមួយ ដែល​ប្រកបដោយ​ភាព​សុ​ក្រឹត្យ យុត្តិធម៌ ត្រឹមត្រូវ និង​គ្រប់​ជ្រុងជ្រោយ មិន​លំអៀង​នោះ គឺត្រូវធ្វើ​ឡើង​ដោយ​ផ្អែកលើ​គោលការណ៍​រួម​ផង ព្រមទាំង​បរិបទ និង​គុណ​តម្លៃ នៃ​ប្រទេស និង​តំបន់​នោះ​ផងដែរ មិនត្រូវ​វាយតម្លៃ​ដោយ​ផ្តោត​តែ​ទៅលើ​សិទ្ធិ​ណាមួយ ហើយ​បំភ្លេចចោល​នូវ​វឌ្ឍនភាព​នៃ​ការអនុវត្ត​សិទ្ធិ​ដ៏ទៃទៀត​នោះទេ​។​

​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បញ្ជាក់​ទៀតថា ការដែល​រដ្ឋ​មួយ​អាច​រៀបចំ​ច្បាប់​តាម​ទំនើងចិត្ត និង​ជា​ឯកតោភាគី លូកលាន់​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​ដ៏​ទៃ​ក្រោមលេស​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ព្រមទាំង​ដាក់ទណ្ឌកម្ម​លើ​រដ្ឋ ថ្នាក់ដឹកនាំ និង​សហគ្រាស​ឯកជន នៃ​រដ្ឋ​អធិបតេយ្យ​មួយទៀត ដោយ​មិន​ឆ្លងកាត់​យន្តការ​របស់​អង្គការសហប្រជាជាតិ វា​បានបង្ហាញ​ឱ្យឃើញ​ច្បាស់ ពី​ការបាត់បង់​សណ្តាប់ធ្នាប់​អន្តរជាតិ និង​ភាពអនាធិបតេយ្យ នៃ​នយោបាយ​អន្តរជាតិ ហើយ​ជាការ​ធ្វើឡើង​ក្រោមរូបភាព និង​ផលប្រយោជន៍​នយោបាយ ជាជាង​ហេតុផល​សិទ្ធិមនុស្ស​។

​បើតាម​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បើទោះបី​ដឹង​យ៉ាងច្បាស់​ថា វិធានការ​របស់​ប្រទេស និង​ស្ថាប័ន​អន្តរជាតិ​មួយចំនួន មកលើ​កម្ពុជា មាន​ភាពលំអៀង អយុត្តិធម៌ មាន​ស្តង់ដារ​ពីរ និង​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ យក​ប្រជា​ធិ​តេ​យ្យ និង​សិទ្ធិមនុស្ស​ធ្វើជា​លេស ដើម្បី​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​យ៉ាងណាក៏ដោយ កម្ពុជា​នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រប់​យន្តការ​អន្តជាតិ និង​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ការបរទេស សន្តិ​សហ​វិជ្ជមាន មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​ដ៏​ទៃ ព្រមទាំង​ការពារ និង​ថែរក្សា​ឱ្យបាន​នូវ​សន្តិភាព អធិបតេយ្យភាព ឯករាជ្យភាព និង​តម្កល់​នូវ​ប្រយោជន៍​ជាតិ​ជាធំ តាមរយៈ​យន្តការ​នៃ​ការអនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ និង​គ្មាន​ការលើកលែង តាម​គោលការណ៍ និង​បែបបទ​ប្រជាធិបតេយ្យ​នីតិរដ្ឋ​៕

អត្ថបទ៖ កោះ​កែវ​

សូមចុចអាន៖ ខេត្តកោះកុង នឹងមានកំពង់ផែថ្មីមួយទៀតនៅឆ្នាំក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៩ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៩ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៧ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម