ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ លើកយកកត្តាចំនួន៥ ដើម្បីកែលម្អសាលារៀនបន្ថែមទៀត
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកយកកត្តាចំនួន៥ ដើម្បីកែលម្អសាលារៀនបន្ថែមទៀត នោះគឺ គ្រូបង្រៀន សិស្សានុសិស្ស នាយកសាលា និងអ្នកគ្រប់គ្រង សាលារៀន សហគមន៍ និងមាតាបិតា។ ការលើកឡើងនេះ ធ្វើនៅថ្ងៃទី២០ ខែមិថុនា ក្នុងជំនួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាពលើដំណើរការកម្មវិធីសាលារៀនជំនាន់ថ្មី នៅអនុវិទ្យាល័យអរញ្ញរង្សី ខេត្តសៀមរាប។

ក្នុងជំនួបខាងលើ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងពីកត្តាចំនួន៥ ដើម្បីកែលម្អសាលារៀនបន្ថែមទៀត ដោយក្នុងនោះរួមមាន គ្រូបង្រៀន៖ ត្រូវបន្តអភិវឌ្ឍចំណេះដឹងរបស់ខ្លួនបន្ថែម និងអនុវត្តវិធីសាស្ត្របង្រៀនបែបថ្មីឱ្យកាន់តែមានប្រសិទ្ធភាព និងពេញលេញ។ សិស្សានុសិស្ស៖ ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការសិក្សារៀនសូត្រ អភិវឌ្ឍចំណេះដឹងភាសាបរទេសរបស់ខ្លួន ដើម្បីជួយគាំទ្រដល់ការសិក្សាស្រាវជ្រាវឱ្យកាន់តែមានប្រសិទ្ធភាព។ នាយកសាលា និងអ្នកគ្រប់គ្រង៖ ត្រូវមានការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព បង្កើតបរិយាកាសសិក្សាដែលល្អ និងដឹកនាំសាលារៀនឱ្យមានការវិវឌ្ឍន៍ជាក់ស្តែង។ សាលារៀន៖ ត្រូវមានហេដ្ឋារចនាសម្ព័ន្ធ និងធនធានគ្រប់គ្រាន់ ដើម្បីគាំទ្រដល់ការបង្រៀន និងរៀន ជាពិសេសបង្កើតបរិយាកាសសិក្សាដ៏ល្អសម្រាប់សិស្សានុសិស្ស។ សហគមន៍ និងមាតាបិតា៖ ជួយគាំទ្រនិងលើកទឹកចិត្តសិស្ស និងសាលារៀន ដើម្បីធានាថាការអប់រំមានគុណភាព និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសាលារៀន។

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ចំពោះសមិទ្ធផលដែលសម្រេចនៅអនុវិទ្យាល័យនេះ ដោយសាលារៀនអរញ្ញរង្សីបានបង្ហាញពីការរីកចម្រើនយ៉ាងខ្លាំង ដោយតាំងពីឆ្នាំសិក្សា២០២៣-២០២៤ ដល់បច្ចុប្បន្ន សាលាបានអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មីក្នុងបង្រៀនបែបថ្មីដូចជា វិធីសាស្ត្រថ្នាក់រៀនត្រឡប់, វិធីសាស្ត្របែបរិះរក (IBL), វិធីសាស្ត្របង្រៀនបែបសហការ, ការសិក្សាផ្អែកលើគម្រោងមូលដ្ឋាន, វិធីសាស្ត្របង្រៀនតាមបែប5E, វិធីសាស្ត្របង្រៀនអាស្រ័យលើបញ្ហា(PBL), យុទ្ធវិធីបង្រៀនតាមបែបតុក្កតាគំនិត និងការប្រើប្រាស់បច្ចេកវិទ្យាដូចជាបញ្ញាសិប្បនិម្មិត(AI) គាំទ្រក្នុងការរៀន និងបង្រៀនជាដើម ដែលទាំងអស់នេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍអនុវិទ្យាល័យអរញ្ញរង្សី រហូតសម្រេចបានជាសាលារៀនជំនាន់ថ្មី និងលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ជាពិសេសបានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់នាយកអនុវិទ្យាល័យក្នុងការកែប្រែអនុវិទ្យាល័យនេះ ឱ្យទៅជាវិទ្យាល័យអរញ្ញរង្សីនាពេលខាងមុខ៕



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


