ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ស្នើឲ្យមានការផ្លាស់ប្ដូររបបនៅអ៊ីរ៉ង់ ផ្ទុយពីការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់របស់ខ្លួន
ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញថា លោកគាំទ្រឲ្យមានការផ្លាស់ប្តូររបបនៅក្នុងប្រទេសអ៊ីរ៉ង់ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក មានដូចជា រដ្ឋមន្ត្រីការពារជាតិ Pete Hegseth និងអនុប្រធានាធិបតី JD Vance បានទទូចថា ការវាយប្រហាររបស់ក្រុងវ៉ាស៊ីនតោនមិនមានគោលបំណងផ្តួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់នោះទេ។

នៅក្នុងការបង្ហោះទៅកាន់បណ្ដាញសង្គម Truth Social នៅថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៥នេះ លោក ត្រាំ បានសរសេរថា៖ «ការប្រើពាក្យថា “ការផ្លាស់ប្តូររបបនយោបាយ” វាមិនត្រឹមត្រូវទេ ប៉ុន្តែបើរបបអ៊ីរ៉ង់បច្ចុប្បន្នមិនអាចធ្វើឲ្យអ៊ីរ៉ង់មានភាពអស្ចារ្យឡើងវិញបាន ហេតុអ្វីមិនមានការផ្លាស់ប្តូររបបនេះ?»។
ប្រតិបត្តិការ «Midnight Hammer» គឺជាការវាយប្រហារដ៏ធំរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ដែលពាក់ព័ន្ធនឹងការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក B-2 មីស៊ីល Tomahawk និងយន្តហោះជាង ១២៥គ្រឿង ដោយតម្រង់គោលដៅទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីកន្លែងសំខាន់ៗ។
ប៉ុន្មានម៉ោងក្រោយប្រតិបត្តិការនេះ ទាំងលោក Hegseth និងលោក Vance បានសង្កត់ធ្ងន់ថា ការវាយប្រហាររបស់ខ្លួនមិនសំដៅឲ្យមានការផ្លាស់ប្ដូររបបគ្រប់គ្រងនៅអ៊ីរ៉ង់ឡើយ។ លោក Hegseth បានប្រាប់អ្នកសារព័ត៌មានថា «បេសកកម្មនេះមិនមែននិយាយអំពីការផ្លាស់ប្តូររបបនោះទេ» ដោយពណ៌នាអំពីការវាយប្រហារនេះថាជា ប្រតិបត្តិការដ៏ជាក់លាក់មួយដើម្បីរុះរើសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ចំណែកឯអនុប្រធានាធិបតី Vance បាននិយាយថា «យើងមិនចង់បានការផ្លាស់ប្តូររបបទេ … យើងចង់បញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ពួកគេ ហើយបន្ទាប់មក … និយាយជាមួយប្រជាជនអ៊ីរ៉ង់អំពីដំណោះស្រាយរយៈពេលវែង» ដោយបន្ថែមថា មិនមានផែនការសម្រាប់កងទ័ពអាមេរិកនៅលើទឹកដីនោះទេ។
សូមជម្រាបថា ក្រសួងការបរទេសអាមេរិក បានព្រមានឲ្យពលរដ្ឋរបស់ខ្លួននៅទូទាំងពិភពលោក ត្រូវប្រុងប្រយ័ត្ន ចំពោះហេតុការណ៍អាក្រក់ណាមួយដែលអាចកើតឡើងលើពួកគេ ក្រោយពីលោក ដូណាល់ ត្រាំ វាយប្រហាររោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងចំពេលសង្គ្រាមមជ្ឈិមបូព៌ាកាន់តែធំ។ ទន្ទឹមនោះ អាមេរិក ក៏ព្រមានឲ្យកងទ័ពរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា ត្រូវត្រៀមខ្លួនទប់ទល់នឹងការសងសឹករបស់អ៊ីរ៉ង់ផងដែរ៕
ដោយ៖ ឈាង
ចុចអាន៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទៅរុស្ស៊ី ជួបពូទីន ចំពេលស្ថានការណ៍កំពុងក្តៅ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ