ព័ត៌មានអន្ដរជាតិ
សង្គ្រាមអ៊ីស្រាអែលនៅហ្គាហ្សា ឆក់យកជីវិតសិស្សសាលាជាង ១៦ ៨០០នាក់
យោងតាមការប្រកាសថ្ងៃទី២៤ខែមិថុនារបស់ក្រសួងអប់រំប៉ាឡេស្ទីន កងកម្លាំងអ៊ីស្រាអែលបានសម្លាប់សិស្សសាលាសរុបចំនួន ១៦ ៨០២នាក់ និងរបួសជាង ២៦ ០០០នាក់នៅតំបន់ West Bank និងហ្គាហ្សាស្ទ្រីប ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣មក។

ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប បានបណ្ដាលឲ្យសិស្សចំនួន ១៦ ៦៦៤នាក់បាត់បង់ជីវិត និងជាង ២៥ ០០០នាក់រងរបួស ខណៈដែលនៅតំបន់ West Bank សិស្ស១៣៨នាក់ស្លាប់ ៩១០នាក់របួស និង ៧៦០នាក់ត្រូវចាប់ឃុំខ្លួន។
សេចក្តីថ្លែងការណ៍របស់ក្រសួងអប់រំហ្គាហ្សា ក៏បានឲ្យដឹងដែរថា បុគ្គលិកអប់រំសរុបចំនួន ៩២៦នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សា និង West Bank ដោយមាន ៤ ៤៥២នាក់បានរងរបួស។ បន្ថែមពីនេះ ស្ថាប័នអប់រំ និងសាលារៀនសាធារណៈជាង ១១៨កន្លែងនៅហ្គាហ្សាត្រូវបានបំផ្លាញ ២៥២កន្លែងខូចខាតធ្ងន់ធ្ងរ ៩១កន្លែងរងការបំផ្ទុះគ្រាប់បែក និងអគារសាកលវិទ្យាល័យជាង ៦០ត្រូវបានបំផ្លាញទាំងស្រុង។ លើសពីនេះទៀត សាលារៀនចំនួន ៩៣ដែលគ្រប់គ្រងដោយទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ក៏ត្រូវបានទម្លាក់គ្រាប់បែកផងដែរ។
ចំណែកឯនៅ West Bank វិញ កងកម្លាំងអ៊ីស្រាអែលបានបំផ្លាញសាលារៀនចំនួន ១៥២កន្លែង និងបានធ្វើការវាយឆ្មក់ទៅលើសាកលវិទ្យាល័យចំនួន៨កន្លែង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


