សេដ្ឋកិច្ច
នាយករដ្ឋមន្ត្រីជំរុញឱ្យ SME បង្កើនសមត្ថភាពអាជីវកម្ម
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានជំរុញឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម (SME) បង្កើនសមត្ថភាពអភិវឌ្ឍអាជីវកម្មជាប្រចាំ ដើម្បីទទួលបានទំនុកចិត្តពីអតិថិជន និងអាចបន្តប្រកួតប្រជែងក្នុងសង្វៀនធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ក្នុងសម័យបច្ចេកវិទ្យា។

សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងតាមរយៈសាលិខិតប្រារព្ធទិវាជាតិ សហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥។
ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ ឆ្នាំ ២០២៥ រៀបចំឡើងក្រោមប្រធានបទ «ការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមសម្រាប់ការចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍតិចតួច»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការប្រារព្ធទិវានេះជាលើកទី២បានបញ្ជាក់ជាថ្មី អំពីការប្ដេជ្ញាគាំទ្រដល់វិស័យ SMEs ដែលជាកម្លាំងចលករអូសទាញកម្លាំងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។

សហគ្រាសធុនមីក្រូ តូច និងមធ្យម បានរួមចំណែកដល់សកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទ បង្កើតការងារ ផ្ដល់មុខរបរ បង្កើនប្រាក់ចំណូល និងកាត់បន្ថយចំណាកស្រុក។
សមិទ្ធផល និងវឌ្ឍនភាពផ្នែកសង្គមសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបានក្នុងពេលជាង២ទសវត្សរ៍នេះ បានបង្កើតនូវមោទនភាពជាតិថ្មីមួយទៀត នោះគឺការឈានឆ្ពោះទៅចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍ តិចតួចនៅចុងឆ្នាំ២០២៩។
សម្ដេចធិបតី ហ៊ុន ម៉ាណែតយល់ឃើញថា៖ «សហគ្រាសធុនមីក្រូ តូច និងមធ្យម បានរួមចំណែកយ៉ាងសកម្ម ហើយនឹងត្រូវមានតួនាទីធំធេង និងគន្លឹះក្នុងដំណើរឆ្ពោះទៅគោលដៅនេះ។ លក្ខខណ្ឌពាណិជ្ជកម្ម ជំនួយអភិវឌ្ឍន៍ផ្លូវការ និងភាពអនុគ្រោះដែលបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍបានផ្តល់ជូនកម្ពុជា នឹងមានការប្រែប្រួល ហើយកាន់តែតឹងរឹងជាងមុន។ ប្រការនេះទាមទារឱ្យគ្រប់តួអង្គមិនថាវិស័យសាធារណៈ ឬវិស័យឯកជន ត្រូវបង្កើន និងពង្រឹងសមត្ថភាព មានការអភិវឌ្ឍនិងវិវត្តអាជីវកម្មខ្លួនជាប្រចាំ ដើម្បីទទួលបានទំនុកចិត្តពីអតិថិជន និងអាចបន្តប្រកួតប្រជែងក្នុងសង្វៀនធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ»។

ស្របពេលដែលកម្ពុជា បន្តទទួលបានកំណើនការវិនិយោគផ្ទាល់ពីបរទេសខ្ពស់ ហើយកំណើនក្នុងវិស័យឧស្សាហកម្មកំពុងឈានមុខគេនឹងអាចសម្រេចបានក្នុងរង្វង់ប្រមាណ ៧,៨ ភាគរយ ក្នុងឆ្នាំ២០២៥ និន្នាការនេះបានផ្តល់នូវកាលានុវត្តភាពថ្មីៗ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការចូលរួមពង្រីក ពិពិធកម្មសេដ្ឋកិច្ច និងផ្សារភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលកំពុងត្រូវការធាតុចូលពីក្នុងស្រុកកាន់តែច្រើន និងការបង្កើនតម្លៃបន្ថែមដែលកាន់តែមានសក្តានុពល។
ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន។តាមរយៈគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការគាំទ្រនានាដែល រាជរដ្ឋាភិបាលបានដាក់ចេញ ការទទួលបានសេវាសាធារណៈពីបណ្តាក្រសួងស្ថាប័ន មានភាពល្អប្រសើរ កាន់តែងាយស្រួល និងធ្វើឡើងតាមមធ្យោបាយឌីជីថលច្រើនឡើង។
ក្រសួងស្ថាប័ននានាកំពុងបន្តដាក់ចេញនូវវិធានការ ដើម្បីពង្រឹង និងលើកកម្ពស់សមត្ថភាពវិស័យឯកជន ការសម្រួលពាណិជ្ជកម្ម និងរកដំណោះស្រាយចំពោះបញ្ហាប្រឈមដែលនៅសេសសល់។
រាជរដ្ឋាភិបាលបានវាយតម្លៃខ្ពស់ និងប្តេជ្ញាគាំទ្រចំពោះសហគ្រាសធុនមីក្រូ តូច និងមធ្យមដែលបាន បន្តពុះពារ និងខិតខំកសាងអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ទោះបីកំពុងស្ថិតក្នុងបរិការណ៍សេដ្ឋកិច្ចដែលមានការប្រឈម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


