ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យមានវិធានការបន្ទាន់ដើម្បីគាំទ្រវិស័យ SME និងបើកចំហទទួលមតិយោបល់ពីប្រជាពលរដ្ឋ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ចេញនូវបទបញ្ជាឱ្យមានការរៀបចំវិធានការចាំបាច់ និងបន្ទាន់បន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម (SME) នៅក្នុងប្រទេស ព្រមទាំងបានអំពាវនាវដល់សាធារណជន និងអ្នករកស៊ីក្នុងវិស័យនេះ ផ្តល់មតិយោបល់ដើម្បីរួមគ្នាដោះស្រាយ។
នៅក្នុងសារបង្ហោះលើបណ្តាញសង្គមផ្លូវការនាពេលព្រឹកថ្ងៃទី១៩កក្កដា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិស័យ SME គឺជាចលករយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតការងារជូនប្រជាពលរដ្ឋ។ ក្នុងដំណាក់កាលបច្ចុប្បន្ន ដែលកម្ពុជាកំពុងត្រូវការជំរុញការផលិតក្នុងស្រុកឱ្យកាន់តែច្រើនដើម្បីជំនួសការនាំចូល តួនាទីរបស់ SME គឺកាន់តែមានសារៈសំខាន់មិនអាចខ្វះបាន។
ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង សម្តេចនាយករដ្ឋមន្ត្រីបានសម្រេច ប្រគល់ភារកិច្ចជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាប្រធានគណៈកម្មការនយោបាយសេដ្ឋកិច្ច ដឹកនាំ រៀបចំ គិតគូរ អំពីការដាក់ចេញវិធានការចាំបាច់ និងជាបន្ទាន់មួយចំនួនបន្ថែមទៀត។
ទន្ទឹមនឹងសមិទ្ធផលវិជ្ជមានជាច្រើនដែលរាជរដ្ឋាភិបាលអាណត្តិកន្លងមក និងនីតិកាលទី៧ សម្រេចបាន សម្តេចធិបតីក៏បានទទួលស្គាល់ត្រង់ៗថា វិស័យនេះនៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្តដោះស្រាយ។ ក្នុងស្មារតី «រួមគិត រួមធ្វើ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិ» សម្តេចធិបតីបានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះមតិយោបល់ និងការលើកឡើងពីបញ្ហាប្រឈមនានាពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលកំពុងប្រកបរបរផ្ទាល់ក្នុងវិស័យ SME។
រដ្ឋាភិបាលបានបញ្ជាក់ថា មតិយោបល់ទាំងនេះនឹងក្លាយជាធាតុចូលបន្ថែមយ៉ាងសំខាន់ និងជាមូលដ្ឋានដ៏មានតម្លៃក្នុងការជួយឱ្យរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការដោះស្រាយបានកាន់តែមានប្រសិទ្ធភាព ចំគោលដៅ និងទាន់ពេលវេលាបំផុត។
គួរបញ្ជាក់ផងដែរថា ក្នុងការដាក់ចេញគោលនយោបាយនីមួយៗនាពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជាតែងតែធ្វើការសិក្សាលម្អិត និងពិភាក្សាយ៉ាងជិតស្និទ្ធជាមួយតំណាង SME វិស័យឯកជន ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវតម្លាភាព និងភាពរីកចម្រើនប្រកបដោយចិរភាព៕

-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


