ព័ត៌មានអន្ដរជាតិ
ទឹកជំនន់ធ្ងន់ធ្ងរនៅភាគនិរតីប្រទេសចិន បង្ខំជម្លៀសមនុស្សជាង៨ម៉ឺននាក់
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី២៥ខែមិថុនា មនុស្សជាង៨ម៉ឺននាក់ត្រូវបានជម្លៀសចេញពីលំនៅឋាន ដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បង្កជាទឹកជំនន់។

តំបន់នេះត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង ដោយក្រុមអ្នកជួយសង្គ្រោះហៅវាថាជាគ្រោះមហន្តរាយទឹកជំនន់កើតឡើងក្នុងពេល៥០ឆ្នាំម្ដង។ ទឹកជំនន់នេះបានជន់លិចសហគមន៍ទាំងមូល និងនាំទៅដល់ការជួយសង្គ្រោះពលរដ្ឋរងគ្រោះយ៉ាងទូលំទូលាយ។
ក្រុមអ្នកសង្គ្រោះបន្ទាន់បានប្រើប្រាស់ទូក និងយន្តហោះគ្មានមនុស្សបើក ដើម្បីជម្លៀសអ្នកស្រុក និងចែកចាយការផ្គត់ផ្គង់សំខាន់ៗដូចជាអង្ករជាដើម។ ទឹកជំនន់ក៏បានប៉ះពាល់ដល់ខេត្ត Guangxi និង Hunan ដែលនៅជិតខាងផងដែរ ដែលមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតត្រូវបង្ខំចិត្តឲ្យជម្លៀសចេញ។ កាលពីដើមខែនេះ ក៏មានមនុស្សជិត ៧០,០០០ នាក់ត្រូវបង្ខំផ្លាស់ទីលំនៅនៅភាគខាងត្បូងប្រទេសចិន បន្ទាប់ពីព្យុះទីហ្វុង Wutip បានបង្កការខូចខាតស្រដៀងគ្នានេះ។

ប្រទេសចិនបានចេញការប្រកាសអាសន្នពណ៌ក្រហមចំពោះជំនន់ទឹកពីភ្នំ ដែលជាកម្រិតព្រមានខ្ពស់បំផុតនៅក្នុងតំបន់ចំនួនប្រាំមួយ ខណៈផ្នែកខ្លះនៃប្រទេសនេះប្រឈមនឹងរលកកម្ដៅខ្លាំងទៅវិញ។ ព្រឹត្តិការណ៍ទាំងនេះគឺជាផ្នែកមួយនៃការប្រែប្រួលអាកាសធាតុ និងកាន់តែអាក្រក់ឡើងដោយការបំភាយឧស្ម័នផ្ទះកញ្ចក់។
ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ ស្ថាប័នរៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិនបានចែកប្រាក់ចំនួន ១០០លានយ័ន (ប្រហែល១៤លានដុល្លារ) សម្រាប់ជំនួយសង្គ្រោះគ្រោះមហន្តរាយនៅទីក្រុង Guizhou។
ទោះបីជាប្រទេសចិនផលិតឧស្ម័នផ្ទះកញ្ចក់ច្រើនជាងប្រទេសទាំងអស់ក្នុងពិភពលោកក៏ដោយ រដ្ឋាភិបាលចិនបានសន្យាថានឹងឈប់បញ្ចេញកាបូនបន្ថែមទៅក្នុងបរិយាកាសនៅឆ្នាំ២០៦០។ ក្នុងពេលជាមួយគ្នានេះ ប្រទេសចិនកំពុងធ្វើការដើម្បីក្លាយជាប្រទេសនាំមុខគេលើពិភពលោកខាងថាមពលស្អាត ដូចជាថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


