សន្តិសុខសង្គម
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
នៅរសៀលថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចជំនាញនៃខេត្តព្រះវិហារ សហការគ្នាដុតកម្ទេចចោលផ្លែដូងក្រអូបចំនួន១៥០០គីឡូក្រាម ដែលឈ្មួញលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវ ចូលមកកម្ពុជា តាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ។


បើតាមលោក ឃិត សុធារ៉ា អភិបាលស្រុកឆែបបានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ចារបស់លោកគីម រិទ្ធី អភិបាលខេត្តព្រះវិហារ ទើបរដ្ឋបាលស្រុកឆែប រួមទាំងក្រុមមន្ត្រីគយនៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ សហការជាមួយមន្ត្រីគយសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ សហការជាមួយកងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការឃាត់រថយន្តសាំយ៉ុងដឹកផ្លែឈើមួយគ្រឿង ពាក់ស្លាកលេខក្រុងព្រះសីហនុ 2A-2243 មួយគ្រឿង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ កន្លងមក។ជាលទ្ធផលសមត្ថកិច្ចចម្រុះរកឃើញ ផ្លែដូងក្រអូបចំនួន២៨៥០ផ្លែស្នើនឹង ១៥០០គីឡូក្រាម ទឹកដូងច្រកដាក់ដបចំនួន ២៨០ដប ស្មើនឹង ៤២០លីត្រ សាច់ដូង ២៤គីឡូក្រាម ។

មន្ត្រីគយបានសាកសួរ និងស្រាវជ្រាវរកឃើញថា ដូងក្រអូបទាំងអស់នេះ គឺបានលួចនាំចេញពីប្រទេសថៃ ឆ្លងកាត់ប្រទេសឡាវ រួចបន្តនាំចូលតាមទូកឆ្លងកាត់កំពង់ចម្លង ឃុំកំពង់ស្រឡៅស្រុកឆែប ជាប្រភេទទំនិញដែលរាជរដ្ឋាភិបាលកម្ពុជាហាមឃាត់។ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ លោក ជាប សៅ ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ ព្រះវិហារ បានចាត់ក្រោមឱវាទ យកទំនិញទាំងនោះ ទៅធ្វើការដុតបំផ្លាញចោលនៅក្នុងបរិវេណសាលាស្រុកឆែប។
ការដុតបំផ្លាញចោលនេះ មានការចូលរួម មានការចូលរួមពី លោក អភិបាលស្រុក កម្លាំងអធិការដ្ឋាននគរបាលស្រុក កម្លាំងកងរាជអាវុធហត្ថខេត្ត និងមន្ត្រីគយ និងអ្នកបើកបរ ឡានដឹកដូងក្រអូបនេះផងដែរ៕
ដោយ៖ជុន កុសល




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ