ព័ត៌មានជាតិ
ត្រឹមកន្លះខែនេះ មនុស្សជាង១៥០នាក់ ត្រូវបានបញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ
កម្លាំងនគរបាលបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទបាន១០៧ករណី ក្នុងរយៈពេល១៥ថ្ងៃខែមីនា ឆ្នាំ២០២៦នេះ។ តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ក្នុងចំណោមបទល្មើសដែលបង្ក្រាបទាំងជាង១០០ករណីនេះគឺមានអ្នកពាក់ព័ន្ធយ៉ាងហោចណាស់១៥៣នាក់ ត្រូវបានឃាត់ខ្លួន ដោយកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់។

ទិន្នន័យនេះ គឺរាប់ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដោយរបាយការណ៍ បញ្ជាក់ថា កម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាននរគបាលជាតិ ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌនៅទូទាំងប្រទេសយ៉ាងសស្រាក់សស្រាំ ដោយមិនបានបន្ធួរដៃឡើយ។
តាមរបាយការណ៍ខាងលើ បទល្មើសព្រហ្មទណ្ឌដែលសមត្ថកិច្ចបង្ក្រាបបាន ក្នុងរយៈពេលកន្លះខែនេះ មានជាអាទិ៍បទល្មើសអំពើហិង្សា ឆបោក លួច ឆក់ ប្លន់ រំលោភសេពសន្ថវៈ ឃាតកម្ម និងប្រើប្រាស់អាវុធខុសច្បាប់។ បទល្មើសទាំងនេះ កើតឡើងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តរតនគិរី កណ្ដាល ត្បូងឃ្មុំ បាត់ដំបង ពោធិ៍សាត់ ព្រះវិហារ ក្រចេះ ព្រះសីហនុ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ កំពង់ធំ តាកែវ កំពត និងខេត្តស្ទឹងត្រែង។

ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ គឺជាទិសដៅអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសបង្កើនការយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ចាប់ពីដើមអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សំដៅផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋ។
ក្នុងឆ្នាំ២០២៥កន្លងទៅ បើតាមការអះអាងរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បានថយចុះ១៧% បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដោយលោក បញ្ជាក់ថា កម្លាំងសមត្ថកិច្ចកម្ពុជាបង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន៩៦% ក្នុងឆ្នាំ២០២៥កន្លងទៅ។

លោករដ្ឋមន្ត្រីមហាផ្ទៃ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរនបាលជាតិ ក៏ដូចជាមន្ត្រីក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលសម្រេចបានក្នុងរយៈពេលកន្លងមកក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


