ព័ត៌មានអន្ដរជាតិ
រុស្ស៊ីពឹងចិន ឲ្យជួយសម្រុកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់គ្រីមៀរដែលខ្លួនកាន់កាប់
អាជ្ញាធរដែលចាត់តាំងដោយរុស្ស៊ីនៅតំបន់គ្រីមៀរ បានអញ្ជើញក្រុមហ៊ុនចិនជាច្រើន ក្នុងនោះមានទាំងក្រុមហ៊ុនសំណង់យក្ស CSCEC ផងដែរ ដើម្បីជួយអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងឧបទ្វីបដែលខ្លួនដណ្ដើមកាន់កាប់ពីអ៊ុយក្រែន។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារចារកម្មអ៊ុយក្រែន។

របាយការណ៍ជាច្រើនរបស់អ៊ុយក្រែន បង្ហាញថា អភិបាលក្រុងគ្រីមៀរ លោក Sergei Aksyonov របស់រុស្ស៊ី កំពុងស្វែងរកភាពជាដៃគូសម្រាប់ការអភិវឌ្ឍសំខាន់ៗចំនួនពីរ ដូចជា៖
- ការពង្រីកកំពង់ផែសមុទ្រ Kerch ដែលជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការដឹកជញ្ជូនពាណិជ្ជកម្ម និងយោធា។
- ហេដ្ឋារចនាសម្ព័ន្ធជុំវិញបឹង Donuzlav ដែលជាមូលដ្ឋានទ័ពជើងទឹករុស្ស៊ី។
គម្រោងទាំងនេះ អាចមានការវិនិយោគប្រមាណ ១០ពាន់លានដុល្លារ ក្នុងគោលបំណងជំរុញការកាន់កាប់របស់រុស្ស៊ីនៅក្នុងតំបន់ ដោយបង្កើនសមត្ថភាពដឹកជញ្ជូន និងកំពង់ផែ។ បច្ចុប្បន្ន ការអញ្ជើញក្រុមហ៊ុនចិនឲ្យត្រួតពិនិត្យ និងដាក់ដេញថ្លៃគម្រោង កំពុងរៀបចំរួចរាល់ហើយ។
ការចូលរួមរបស់ចិន គូសបញ្ជាក់ពីរបៀបដែលរុស្ស៊ីបានពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយជាមួយទីក្រុងប៉េកាំង ដោយប្រើប្រាស់ជំនាញ និងការវិនិយោគរបស់ចិន ចំពេលមានការដាក់ទណ្ឌកម្មពីលោកខាងលិច។ នៅក្រោមផ្ទាំងបដានៃ«ភាពជាដៃគូយុទ្ធសាស្ត្រ»របស់រុស្ស៊ី-ចិន ទីក្រុងប៉េកាំងធ្លាប់បានផ្តល់រួចមកហើយនូវខ្សែថាមពលក្រោមច្រកសមុទ្រ Kerch និងគ្រឿងចក្រសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទឹកដីអ៊ុយក្រែនដែលរុស្ស៊ីកាន់កាប់។
សូមបញ្ជាក់ថា គ្រីមៀរ គឺជាឧបទ្វីបដែលមានទីតាំងយុទ្ធសាស្ត្រនៅក្នុងសមុទ្រខ្មៅ ហើយធ្លាប់ជាផ្នែកមួយរបស់អ៊ុយក្រែន។ ក្នុងឆ្នាំ២០១៤ រុស្ស៊ីបានកាត់បញ្ចូលតំបន់គ្រីមៀរជាទឹកដីរបស់ខ្លួន ដែលចំណាត់ការនេះធ្វើឡើងតាមរយៈការបោះឆ្នោតប្រជាមតិដ៏ចម្រូងចម្រាស់មួយ។ រុស្ស៊ីអះអាងថា ប្រជាជនគ្រីមៀរបានបោះឆ្នោតសុំចូលរួមជាមួយប្រទេសរុស្ស៊ី ទោះបីជាការបោះឆ្នោតនេះត្រូវបានថ្កោលទោសយ៉ាងខ្លាំងដោយអ៊ុយក្រែន និងសហគមន៍អន្តរជាតិថាខុសច្បាប់ និងស្ថិតនៅក្រោមការលុកលុយពីយោធាក៏ដោយ។
ចាប់តាំងពីពេលនោះមក រុស្ស៊ីបានរក្សាការគ្រប់គ្រងតំបន់គ្រីមៀរ ឯអ៊ុយក្រែន និងបណ្ដាប្រទេសជាច្រើនបន្តទទួលស្គាល់ថាជា វានៅតែជាទឹកដីអ៊ុយក្រែន ដែលគ្រាន់តែកំពុងស្ថិតក្រោមការលុកលុយបណ្តោះអាសន្នប៉ុណ្ណោះ។ ការកាត់បញ្ចូលគ្រីមៀរ បានធ្វើឲ្យរុស្ស៊ីរងទណ្ឌកម្មអន្តរជាតិ និងបង្កើនភាពតានតឹងយ៉ាងខ្លាំងជាមួយលោកខាងលិច៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


