Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាក់​យន្តហោះខ្នាតតូច​នៅ​រដ្ឋ Ohio ​សម្លាប់​មនុស្ស៦នាក់

បានផុស

នៅ

សោកនាដកម្មធ្លាក់យន្តហោះខ្នាតតូចនៅរដ្ឋ Ohio សហរដ្ឋ​អាមេរិក​ បានឆក់យកជីវិតមនុស្ស ៦នាក់កាលពីថ្ងៃអាទិត្យ ដែល​មានសមាជិកគ្រួសារ ៤នាក់ កំពុងធ្វើដំណើរទៅវិស្សមកាលនៅរដ្ឋ Montana។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ​AP នៅថ្ងៃទី០១ខែកក្កដានេះ។

យន្តហោះត្រូវបានថតនៅអាកាសយានដ្ឋាន Youngstown(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យន្តហោះខ្នាតតូចនេះគឺជាយន្តហោះប្រភេទ​ Cessna 441 ដែលជាយន្តហោះម៉ាស៊ីនភ្លោះខ្នាតតូច បានធ្លាក់ប៉ុន្មាននាទី​ បន្ទាប់ពីហោះចេញពីព្រលានយន្តហោះក្នុងតំបន់ Youngstown-Warren។ យន្តហោះនេះបានចុះបញ្ជីក្រុមហ៊ុន Meander Air LLC បានធ្លាក់នៅតំបន់ព្រៃក្បែរផ្ទះប្រជាពលរដ្ឋ ធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមានការលំបាក។

គ្មាន​នរណា​ម្នាក់​បាន​រួច​ជីវិត​ឡើយនៅក្នុងហេតុការណ៍នេះ។ជនរងគ្រោះនៅក្នុងយន្តហោះគឺជាអ្នកបើកបរយន្តហោះ Joseph Maxin សហអ្នកបើកបរ Timothy Blake និងអ្នកដំណើរ Veronica, James, John និង Maria Weller ដែលជាគ្រួសារម្ខាស់ឧស្សាហកម្មដែកក្នុងស្រុក។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធនិង ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ កំពុងស៊ើបអង្កេតមូលហេតុ ហើយកំពុងសួរសាធារណជនសម្រាប់វីដេអូ ឬព័ត៌មានដែលពាក់ព័ន្ធបន្ថែមសម្រាប់ជួយដល់ការស៉ើបអង្គេតបន្ថែម៕

(រូបភាព៖ AP)
អាកាសយានដ្ឋាន Youngstown (រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម