ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ប្រកាសផ្ដល់ជាង២ពាន់លានដុល្លារឲ្យអ៊ុយក្រែន ពង្រឹងខែលអាកាស
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៊ែរឡាំង ក្នុងការវិនិយោគចំនួន២ពាន់លានអឺរ៉ូ (ប្រមាណ ២,៣ពាន់លានដុល្លារ) ដើម្បីគាំទ្រដល់សមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយការពារជាតិចំនួន ៩ពាន់លានអឺរ៉ូ សម្រាប់ឆ្នាំ២០២៥។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរដ្ឋធានីកៀវកាលពីថ្ងៃចន្ទទី៣០ខែមិថុនា លោក Wadephul បានលើកឡើងថា «[មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀរ] ពូទីន ចង់បង្ក្រាបអ៊ុយក្រែនទាំងមូល ហើយក្នុងពេលជាមួយគ្នានោះបានបង្កការភ័យខ្លាចពាសពេញអឺរ៉ុប»។
ប្រមុខការទូតកំពូលរបស់អាល្លឺម៉ង់ បានបន្ថែមថា «សន្តិភាពនឹងបង្កើតបាន នៅពេលដែលការឈ្លានពានត្រូវបានបញ្ឈប់។ ដើម្បីធ្វើដូច្នេះ អ្នកត្រូវតែមានលទ្ធភាពការពារខ្លួនជាមុនសិន ហើយនោះហើយជាមូលហេតុដែលយើងនឹងបន្តបង្កើនការគាំទ្រផ្នែកយោធារបស់យើង»។
លោក Wadephul បានសង្កត់ធ្ងន់ថា អាល្លឺម៉ង់កំពុងស្វែងរក«គ្រប់ផ្លូវដែលអាចធ្វើទៅបាន» ដើម្បីផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសទំនើបឲ្យបានឆាប់រហ័ស។ លោកបាននិយាយថា ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់កំពុងបង្កើនការផលិត និងការសម្របសម្រួលជាមួយសម្ព័ន្ធមិត្តអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីបង្វែរប្រព័ន្ធដែលមានស្រាប់ទៅកាន់អ៊ុយក្រែន។
ការប្រកាសអំពីជំនួយលើកនេះ ធ្វើឡើងក្រោយមួយថ្ងៃបន្ទាប់ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលដ៏ធំបំផុតមិនធ្លាប់មានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ។
ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងកៀវនេះផងដែរ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានស្វាគមន៍ចំពោះការគាំទ្ររបស់អាល្លឺម៉ង់ ដោយកត់សម្គាល់ថា ការពិភាក្សារបស់ពួកគេក៏រួមបញ្ចូលការពង្រឹងកិច្ចសហប្រតិបត្តិការអាវុធរយៈចម្ងាយឆ្ងាយ និងយន្តហោះគ្មានមនុស្សបើក ក៏ដូចជាការគាំទ្រកញ្ចប់ទណ្ឌកម្មទី១៨របស់សហភាពអឺរ៉ុបលើរុស្ស៊ី និងដំណើរការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន៕
ដោយ៖ ឈាង
ចុចអាន៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ទៅដល់ទីក្រុងកៀវ ក្រោយអ៊ុយក្រែនរងការវាយប្រហារទ្រង់ទ្រាយធំ
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៦ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


