ព័ត៌មានអន្ដរជាតិ
លោក ថាក់ស៊ីន បង្ហាញភាពស្ងប់ស្ងាត់ ក្នុងសវនាការសាក្សីដំបូង
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានបង្ហាញខ្លួនក្នុងថ្ងៃដំបូងនៃសវនាការសាក្សីក្នុងសំណុំរឿងបរិហារកេរ្តិ៍មាត្រា១១២ នៅតុលាការឧក្រិដ្ឋកម្មនៅទីក្រុងបាងកក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែកក្កដា ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី០១ខែកក្កដានេះ។

គួររម្លឹកថាការចោទប្រកាន់នេះកើតចេញពីបទសម្ភាសន៍កាលពីឆ្នាំ ២០១៥ជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ដែលថាលោកថាក់ស៊ីនបានធ្វើសុន្ទរកថាប្រមាថរបបរាជានិយម។ លោកក៏ប្រឈមមុខនឹងការចោទប្រកាន់ក្រោមច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រឆ្នាំ ២០០៧ ផងដែរ។ កន្លងមកលោកបានបដិសេដការចោទប្រកាន់និងនៅក្រៅការឃុំខ្លួន ខណៈថ្ងៃនេះ លោកថាក់ស៊ីន បានចូលខ្លួនទៅបំភ្លឺតាមនីតិវិធីរបស់តុលាការដោយផ្ទាល់ ដោយមកដល់តុលាការនៅម៉ោង៩និង១០នាទីព្រឹក ហើយចូលតាមច្រកចូលចំហៀង ដើម្បីគេចពីអ្នកសារព័ត៌មាន។
នៅថ្ងៃអង្គារនេះ មានសាក្សីតំណាងអយ្យការដំបូងដែលជាអ្នកស៊ើបអង្កេតរបស់ប៉ូលិសមកពីការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មអ៊ីនធឺណិតបានផ្តល់សក្ខីកម្មចោទប្រកាន់លោក ថាក់ស៊ីន។ លោកថាក់ស៊ីនបានចាកចេញពីតុលាការមួយភ្លែតពេលអាហារថ្ងៃត្រង់ នឹងត្រលប់មកវិញនិងមិនបានផ្ដល់បទសម្ភាសន៍អ្វីទាំងអស់ជាមួយអ្នកសារព័ត៌មាន។ តុលាការមិនអនុញ្ញាតឲ្យសាធារណជនចូលមើលការជំនុំជម្រះឡើយ។ មេធាវីរបស់លោកថាក់ស៊ីន គឺលោក Winyat Chatmontree បាននិយាយថា លោកមិនអាចនិយាយអំពីអ្វីដែលបានកើតឡើងនៅក្នុងតុលាការបានទេ ព្រោះវាអាចប៉ះពាល់ដល់សំណុំរឿងនេះ។
ចំពោះទិដ្ឋភាពនៅខាងក្រៅតុលាការវិញ ក្រុមអ្នកគាំទ្រអាវក្រហមបានប្រមូលផ្ដុំដោយលើកសញ្ញាដើម្បីបង្ហាញការលើកទឹកចិត្ត ខណៈក្រុមប្រឆាំងមួយក្រុមផ្សេងទៀតបានតវ៉ាដោយពាក់អាវដែលបង្ហាញពាក្យស្លោកជាតិនិយម៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន