ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បង្ហាញវីដេអូលោក គីម ផ្ដេកផ្តួលលើមឈូសទាហានរបស់ខ្លួនដែលស្លាប់ព្រោះជួយរុស្ស៊ី
នៅក្នុងវីដេអូដ៏កម្រមួយ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវគេមើលឃើញថាបានផ្ដេកផ្ដួល និងដាក់ដៃនៅពីលើក្ដារមឈូស ដែលបង្ហាញពីការកាន់ទុក្ខចំពោះទាហានដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ដើម្បីប្រយុទ្ធនៅអ៊ុយក្រែន។

យោងតាមការចុះផ្សាយកាលពីថ្ងៃទី១ខែកក្កដារបស់សារព័ត៌មាន New York Post វីដេអូដែលបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋក្នុងអំឡុងពិធីរំលឹកខួបមួយឆ្នាំនៃភាពជាដៃគូយោធារវាងទីក្រុងព្យុងយ៉ាង-មូស្គូ បានបង្ហាញថា លោក គីម ហាក់រន្ធត់ចិត្តខ្លាំង ថែមទាំងលុតជង្គង់ និងជូតទឹកភ្នែក។ នៅក្នុងកម្មវិធីនោះ ក៏មានវត្តមានប្អូនស្រីរបស់គាត់គឺលោកស្រី គីម យូជុង និងរដ្ឋមន្ត្រីវប្បធម៌រុស្ស៊ីលោកស្រី Olga Lyubimova ផងដែរ។ លោកស្រី Lyubimova បានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង សម្រាប់កម្មវិធីទូរទស្សន៍មួយនេះ ហើយលោកស្រីបានធ្វើសេចក្ដីថ្លែងការណ៍អំពីការលះបង់របស់កងទ័ពកូរ៉េខាងជើងសម្រាប់បុព្វហេតុរុស្ស៊ី។
របាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងាររដ្ឋ KCNA របស់កូរ៉េខាងជើង បានហៅទាហានដែលត្រូវបញ្ជូនទៅជួយរុស្ស៊ីថាជា «វីរបុរស» និងរៀបរាប់អំពីបេសកកម្មរបស់ពួកគេថាជា «សមរភូមិដ៏ពិសិដ្ឋ»។ ទន្ទឹមនោះ ព្រឹត្តិការណ៍នេះ ត្រូវគេដឹងថាបានសង្កត់ធ្ងន់ទៅលើចំណងមិត្តភាពយោធាកាន់តែស៊ីជម្រៅខ្លាំងបន្ថែមទៀតរវាងប្រជាជាតិទាំងពីរ។
សូមជម្រាបថា កូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានបញ្ជូនទាហានប្រហែល ១២ ០០០នាក់ ទៅ ១៥ ០០០នាក់ ដើម្បីគាំទ្ររុស្ស៊ី នៅក្នុងតំបន់ Kursk ដោយការប៉ាន់ប្រមាណបង្ហាញថា មានអ្នកស្លាប់ប្រហែល ៦០០នាក់ និងអ្នករងរបួសរាប់ពាន់នាក់។ ជាថ្នូរនឹងការដាក់ពង្រាយនេះ កូរ៉េខាងជើងទទួលបានអាវុធ និងបច្ចេកវិទ្យាយោធាពីទីក្រុងមូស្គូមកវិញ៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


