កីឡា
លោក ហែមថុន ពន្លឺ បានបញ្ចប់វគ្គគ្រប់គ្រងកីឡានៅចិន ជាជំនាញកម្រ
គ្រូបង្វឹកកីឡាហែលទឹកពាក់ជើងទា លោក ហែមថុន ពន្លឺ វគ្គបណ្ដុះបណ្ដាលនៅឯប្រទេសចិន Sports Events Management គឺល្អមានសារសំខាន់ធ្វើឲ្យសិក្ខាកាមមានចំណេះដឹងថ្មីលើការគ្រប់គ្រងការប្រកួតបែបអន្តរជាតិធំៗ។

លោក ហែមថុន ពន្លឺ
លោក ហែមថុន ពន្លឺ បានឲ្យពីប្រទេសចិនមកថា វគ្គនេះសិក្សាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដែលមានសិក្ខាកាមចំនួន២៥នាក់ មកពីបណ្តាប្រទេសចូលរួមចំនួន ១១ប្រទេស។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំដោយមហាវិទ្យាល័យពាណិជ្ជកម្មបរទេសសានទុង និងឧបត្ថម្ភគាំទ្រដោយ ក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន។

ទិដ្ឋភាពបញ្ចប់វគ្គ (រូបភាពអគ្គនាយដ្ឋានកីឡា)
គ្រូបង្វឹកហែលទឹកពាក់ជើងទារូបនេះបន្ថែមទៀតថា សប្បាយចិត្តដែលបានរៀនវគ្គមួយនេះ និងទទួលបាននូវចំណេះដឹងថ្មីៗជាច្រើនពាក់ព័ន្ធការគ្រប់គ្រងលើការប្រកួតធំៗ។ នេះជាវគ្គដំបូងសម្រាប់លោកផ្ទាល់ដោយពីមុនមកពុំធ្លាប់បានចូលសិក្សាបែបៗនេះឡើយ។

សិក្ខាកាមកម្ពុជា
វគ្គនេះប្លែក និងលំបាកដែរនៅពេលចាប់ផ្ដើមសិក្សាដំបូងៗ ប៉ុន្តែក្រោយមកក៏ល្អប្រសើរ និងចាប់បាននូវការសិក្សានេះជាធម្មតាវិញ។ ខ្លឹមសារនៃការបណ្ដុះបណ្ដាលគឺបង្រៀនសិក្ខាកាមឲ្យចេះគ្រប់គ្រង់ការប្រកួតដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ (System)។ អ្វីដែលស្ដាយនោះគឺបច្ចេកវិទ្យាទាំងនោះគឺប្រើប្រាស់លើការប្រកួតធំៗកម្រិតពិភពលោកឯណោះ ដូច្នេះមានតែសង្ខេបកែច្នៃឲ្យសមស្របផ្នែកណាមួយដើម្បីអាចយកមកប្រើប្រាស់នៅប្រទេសកម្ពុជាបាន។

ទិដ្ឋភាពបញ្ចប់វគ្គ (រូបភាពអគ្គនាយដ្ឋានកីឡា)
បញ្ជាក់ដែរថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ចូនមន្ត្រីសហព័ន្ធ គ្រូបង្វឹក ចំនួន ៨រូបទៅសិក្សាវគ្គបណ្ដុះបណ្ដាល Sports Events Management នៅឯប្រទេសចិន រយៈពេល ២១ ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ ៣០ ខែមិថុនា ឆ្នាំ២០២៥៕


លោក ហែមថុន ពន្លឺ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


