Connect with us

ជីវិតកម្សាន្ដ

ទោះមិនឈ្នះការប្រកួត! ឈុំ ចាន់ដារ៉ា យកឈ្នះដួងចិត្តអ្នកគាំទ្រកម្ពុជា ខណ:ទើបវិលមកដល់មាតុភូមិវិញ

បានផុស

នៅ

ថ្មីៗនេះមហាជនអ្នកគាំទ្របានបង្ហាញការចូលរួមសោកស្តាយគ្រប់គ្នា ខណ:ដែលបវរកញ្ញាតំណាងឱ្យកម្ពុជាកញ្ញា ឈុំ ចាន់ដារ៉ា ពុំអាចធ្វើបានល្អចូលទៅដល់ក្នុងកំពូលណាមួយ នៃការប្រកួតលើឆាកអន្តរជាតិ Miss Supranational 2025 នៅឯប្រទេសប៉ូឡូញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែទោះបីជាយ៉ាងនេះ កញ្ញា ឈុំ ចាន់ដារ៉ា នៅតែរក្សាបានការគាំទ្រនិងលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ដែលនាងបាននាំយកឈុតតំណាងជាតិទៅបង្ហាញនៅលើឆាកអន្តរជាតិ ដើម្បីឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់នូវវប្បធម៌អរិយធម៌ ដែលដូនតាយើងបានបន្សល់ទុក។ ម្យ៉ាង នាងក៏បានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យ សម្រាប់កម្ពុជាធ្វើឱ្យអ្នកគាំទ្រមានមោទកភាពខ្លាំងចំពោះនាង។

តួយ៉ាង បន្ទាប់ពីការប្រកួតនៅលើឆាកអន្តរជាតិនោះ បរវកញ្ញា ឈុំ ចាន់ដារ៉ា បានធ្វើដំណើរពីប្រទេសប៉ូឡូញ ត្រឡប់មកដល់មាតុភូមិវិញហើយ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥នេះ ខណ:ក្នុងដំណើរវិលត្រឡប់មកកម្ពុជាវិញនេះដែរក៏គេសង្កេតឃើញមានអ្នកគាំទ្រមួយចំនួន បានរង់ចាំទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅដល់កញ្ញា ឈុំ ចាន់ដារ៉ា ផងដែរ។

ជាការពិត សម្រាប់អ្នកគាំទ្រមួយចំនួនទៀត គឺនៅតែបន្តការលើកទឹកចិត្តនិងយល់ឃើញថា កញ្ញា ឈុំ ចាន់ដារ៉ា នៅតែជា Miss តំណាងឱ្យកម្ពុជាដែលល្អផ្តាច់គេ ទោះបីមិនអាចចូលទៅក្នុង Top ណាមួយក៏ពិត។ លើសពីនេះ អ្វីដែលរំភើបនោះ ឈុំ ចាន់ដារ៉ា គឺជាបវរកញ្ញាតំណាងកម្ពុជាអាចយកឈ្នះចិត្តអ្នកគាំទ្រជាច្រើន ជាមួយនឹងឆន្ទ:ខំប្រឹងយ៉ាងល្អរបស់នាង នៅលើឆាកអន្តរជាតិកាលពីថ្មីៗកន្លងទៅនេះ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម